(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រុមហ៊ុនអ៊ីនធឺណិតលំដាប់ខ្ពស់ EZECOM កាលពីសប្តាហ៍មុននេះ បានយកម៉ាសគុណភាពខ្ពស់ចំនួន ១0,000ម៉ាស ព្រមទាំងទឹកលាងដៃ សម្លាប់មេរោគចំនួន ១,២0០ដប ប្រគល់ជូនដល់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល កម្ពុជាក្នុងការ ទប់ស្កាត់វីរុសកូវីដ១៩ នៅកម្ពុជា។
លោក សុខ ចំរើន អគ្គនាយករង និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកនាយឧត្តមសេនីយ៍ កង សុខន អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានសម្តែង ការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន EZECOM ដែលបានពាំនាំនូវសម្ភារៈបរិក្ខារដ៏មានសារសំខាន់ទាំងនេះ ចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ទប់ស្កាត់កូវីដ១៩។
លោក សុខ ចំរើន បានបន្ថែមថា នេះគឺជាកាយវិការមួយដ៏ប្រពៃ និងប្រកបដោយមនុស្សធម៌ ពីថ្នាក់ដឹកនាំក្រុមហ៊ុន EZECOM ដែលបានយកចិត្តទុកដាក់ ស្របតាមគោល នយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាវិធានការការពាររបស់ក្រសួងសុខាភិបាលផងដែរ។ តាងនាមអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមថ្លែងអំណរគុណចំពោះ ថ្នាក់ដឹក នាំក្រុមហ៊ុន EZECOM ហើយរំពឹងថានឹងមានកិច្ចសហការបន្តទៀត ជាពិសេសបន្តលើការ គាំទ្រផ្នែកសម្ភារៈ ក៏ដូចជាផ្នែកបច្ចេកទេសក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតសាកលនេះ។”
សកម្មភាពទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនថ្ងៃនេះ គឺជាការចូលរួមចំណែកថ្មីមួយទៀតរបស់ EZECOM ក្នុងការសម្រាលបញ្ហាជំងឺកូវីដ១៩ នៅកម្ពុជា ក្នុងនាមជាក្រុមហ៊ុនក្នុងស្រុកឈានមុខគេមួយក្នុងវិស័យសេវាអ៊ីនធឺណិត។
លោកស្រី Yuni Lee Heathcote អគ្គនាយិកាក្រុមហ៊ុន EZECOM បានឱ្យដឹងដែរថា នេះគឺជាពេលវេលាដ៏មានសារសំខាន់ ដែលយើងទាំងអស់គ្នាត្រូវរួមគ្នាជាធ្លុងមួយ និងជួយគ្នាទៅវិញទៅមក ដើម្បីទប់ស្កាត់កូវីដ១៩ និងការពារ សុខមាលភាពប្រជាជនកម្ពុជា។ ការបរិច្ចាគម៉ាស ទឹកលាងដៃសម្លាប់មេរោគនៅថ្ងៃនេះ គ្រាន់តែជាការ ចូលរួមចំណែកមួយផ្នែកទៀតរបស់ EZECOM ក្នុងចំណោមសកម្មភាពជាច្រើនដែលយើងបានធ្វើ ហើយនឹងបន្តធ្វើនៅពេលខាងមុខ។”
លោកស្រីបានបន្ថែមទៀតថា ក្នុងនាមជាក្រុមហ៊ុនសេវាអ៊ីនធឺណិត យើងមានតួនាទីយ៉ាងសំខាន់ក្នុងការធានាថា អ្នកប្រើប្រាស់ទាំងអស់ទទួលបានសេវាកម្មដែលល្អបំផុត ក្នុងពេលវេលាដ៏ស្រួចស្រាវនេះ ដើម្បីពួកគាត់អាចបំពេញ កិច្ចការងារសំខាន់ៗផ្សេងៗលើប្រព័ន្ធអ៊ីនធឺណិត។ ហេតុដូចនេះហើយ ទើបយើងបង្កើតការផ្តល់ជូនជាច្រើន ក្នុងអំឡុង ពេលថ្មីៗនេះដើម្បីជួយមនុស្សកាន់តែច្រើនការពារខ្លួនពីកូវីដ១៩។
គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីនេះ ក្រុមហ៊ុនអ៊ីនធឺណិត EZECOM បានដំឡើងល្បឿនអ៊ីនធឺណិត ២០០% ដោយឥតគិតថ្លៃ ដល់អតិថិជនរបស់ខ្លួនដែលកំពុង ប្រើប្រាស់កញ្ចប់អ៊ីនធឺណិត EzeSurf ដើម្បីជួយឱ្យមនុស្សកាន់តែច្រើន អាចបំពេញការងារផ្សេងៗពីចម្ងាយតាមប្រព័ន្ធអ៊ីនធឺណិតកាន់តែងាយស្រួល និងមានប្រសិទ្ធភាព ខ្ពស់ជាងមុន។ ក្រុមហ៊ុនក៏បានផ្សព្វផ្សាយការបញ្ចុះតម្លៃលើការជាវកម្មវិធី Office 365 ដែលជាកម្មវិធី Office សម្រាប់ក្រុមហ៊ុន ធុរកិច្ចប្រើប្រាស់ដើម្បីធ្វើការពីចម្ងាយ ប៉ុន្តែនៅតែរក្សាផលិតភាពនិងប្រសិទ្ធភាពការងារ។
សម្រាប់អ្នកដែលត្រូវការអ៊ីនធឺណិតល្បឿនលឿន ដើម្បីបំពេញការងារឬគ្រប់គ្រងអាជីវកម្មរបស់អ្នក អ្នកអាចស្វែងរក EZECOM នៅគេហទំព័រ www.ezecom.com.kh នៅលើផេច EZECOM ក្នុងបណ្តាញសង្គមហ្វេសប៊ុក និងតាមទូរស័ព្ទលេខ 023 23 81 81 និង 085 88 81 81៕