Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានការិយាល័យបមាណីយសម្ភារកសិកម្ម ប្រកាសរំលែកប្រាក់បៀវត្សរបស់ខ្លួន ក្នុងមួយខែ ៥០ម៉ឺនរៀល រយៈពេល៣ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

07-04-2020 17:15

(ភ្នំពេញ)៖ លោក ប៊ុន ច័ន្ទលីដា ប្រធានការិយាល័យបមាណីយសម្ភារកសិកម្ម នៃនាយកដ្ឋាននីតិកម្មកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសរំលែកប្រាក់បៀវត្សរបស់ខ្លួនក្នុងមួយខែ ៥០០,០០០រៀល ក្នុងមួយខែ ចំនួន០៣ខែ ជាប់ៗគ្នា គិតចាប់ពីខែឧសភា ដល់ខែកក្កដា ឆ្នាំ២០២០ បរិច្ចាគជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន ៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕