(ភ្នំពេញ)៖ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ម្សិលមិញនេះ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន១០លើក (យប់០៩លើក) បណ្តាលឲ្យមនុស្សស្លាប់០៥នាក់ របួសធ្ងន់០៧នាក់ របួសស្រាល០៣នាក់ និងមិនពាក់មួកពេលគ្រោះថ្នាក់មាន០៩នាក់ នេះបើតាមការចុះផ្សាយ របស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលបន្ថែមថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទាំង១០លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប១៨គ្រឿង ក្នុងនោះមានម៉ូតូចំនួន១២គ្រឿង រថយន្តធុនតូច០២គ្រឿង រថយន្តធុនធំ០២គ្រឿង យានផ្សេងៗ០១គ្រឿង និងថ្មើរជើង០១នាក់ ហើយមូលហេតុដែលបណ្តាលឲ្យ មានគ្រោះថ្នាក់រួមមាន៖ ល្មើសល្បឿន០៤លើក មិនគោរពសិទ្ធិ០២លើក មិនប្រកាន់ស្តាំ០២លើក ស្រវឹង០១លើក ប្រជែគ្រោះថ្នាក់០១លើក និងបត់គ្រោះថ្នាក់០១លើក។
ដោយឡែកយានល្មើសសរុប ទូទាំងប្រទេស មាន៧២០៨គ្រឿង បានធ្វើការអប់រំ មាន៣៨៤២គ្រឿង និងពិន័យសរុប៣៣៦៦គ្រឿង និងបានឃាត់យាន ទុកមាន១៥៣គ្រឿង៕