Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វិស័យឯកជន ចូលរួមជាមួយរដ្ឋាភិបាល ចុះធ្វើសកម្មភាពសប្បុរសធម៌ ចែកជែលលាងដៃ និងថ្នាំបាញ់សម្លាប់មេរោគ ជូនពលរដ្ឋនៅខេត្តតាកែវ

07-04-2020 17:01

(តាកែវ)៖ ក្រុមកាងាររបស់ក្រុមហ៊ុន NK របស់អ្នកនាង «ខ្ញុង» នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០នេះ បានចុះធ្វើសកម្មភាពសុប្បុរសធម៌ ចែកជេលលាងដៃ និងថ្នាំបាញ់សម្លាប់មេរោគ ដល់ប៉ុស្តិ៍រដ្ឋបាល សាលារៀន មណ្ឌលសុខភាព ដែរស្ថិតនៅក្នុង ឃុំគោកព្រិច ស្រុកគិរីវង្ស ខេត្តតាកែវ។

តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឱ្យប្រជាជនខ្មែរចូររួមទប់ជំងឺកូវីដ១៩, ក្រុមកាងារក្រុមហ៊ុន NK ក៏បានចុះចែក ដើម្បីកាពារនឹងចូររួមទប់ស្កាត់ជំងឺ កូវីដ១៩ (COVID19) ក្នុងការចុះចែកនេះរួមមាន៖ ជែលលាងដៃ ១,៩៥០ដប ថ្នាំបាញ់សម្លាប់មេរោគ ១៦៧០ដប និងថវិកាក្រុមហ៊ុនមួយចំនួនទៀត សរុបជាទឹកប្រាក់អស់ចំនួន ១០,០០០ដុល្លារ។

ក្នុងការចុះចែកនេះ គឺក្រុមការងារ ក្រុមហ៊ុន NK ក៏បានណែនាំឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្ននឹងថែរក្សាសុខភាពឱ្យបានល្អ ដោយពាក់ម៉ាស់លាងដៃ ជាប្រចាំជាមួយអាកុល ឬទឹកសម្លាប់មេរោគ តាមការណែនាំរបស់ក្រសួងសុខាភិបាល គឺដើម្បីខ្លួនអ្នក គ្រួសារអ្នក នឹងប្រទេសជាតិរបស់យើង៕