Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តពោធិ៍សាត់ ថ្លែងអំណរគុណសប្បុរសជន ដែលបរិច្ចាគធនធានផ្ទាល់ខ្លួន ដល់អាជ្ញាធរខេត្ត ដើម្បីប្រយុទ្ធប្រឆាំងវីរុស COVID-19

07-04-2020 16:43

(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ បានចេញលិខិតថ្លែងអំណរគុណ ដល់សប្បុរសជនដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន ដល់អាជ្ញាធរខេត្ត ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19។

គួរជម្រាបថា រយៈពេល ២៣ថ្ងៃកន្លងមក គិតចាប់ពីថ្ងៃទី១៥ ខែមីនា រហូតដល់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០, អង្ករជាង ១០តោន រួមទាំងគ្រាប់ពូជបន្លែកសិកម្ម ស្បៀង និងសម្ភារមួយចំនួនធំ ត្រូវបានក្រុមការងារ ដែលដឹកនាំដោយលោក រ៉ែម សាមឿន និងលោក ហេង ទ្រី សមាជិកក្រុមប្រឹក្សាខេត្ត ក្រោមកិច្ចចង្អុលបង្ហាញរបស់លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានចុះចែកជូន ដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដែលខ្វះខាត ក្នុងក្រុងពោធិ៍សាត់ ដើម្បីជួយដោះស្រាយជីវភាពរបស់ពួកគាត់មួយរយៈ បន្ទាប់ពីរងផលប៉ះពាល់ សេដ្ឋកិច្ចគ្រួសារ ដោយការផ្ទុះឡើងនៃជំងឺកូវីដ១៩ (Covid-19)៕