(ភ្នំពេញ)៖ ក្នុងសា្មរតីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅកម្ពុជា, នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ លោក ម៉ី វ៉ាន់ ប្រធានក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសស្វីស ទីក្រុងលីយ៉ុង និងទីក្រុងសំបេរីនៃប្រទេសបារាំង បានដឹកនាំក្រុមការងារនាំយកថវិកាចំនួន ១០,០០០ដុល្លារអាមេរិក ដែលជាថវិការួមរបស់ក្រុមការងារបរិច្ចាគជូន គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅទីស្តីការក្រសួងសុខាភិបាល ដែលមានលោក យូ ពិសី អនុរដ្ឋលេខាធិការ ចូលរួមទទួលតំណាងឲ្យក្រសួង។
សូមជម្រាបថា នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានបន្តប្រកាសនូវដំណឹងល្អ ជូនប្រជាពលរដ្ឋថា អ្នកជំងឺកូវីដ១៩៥នាក់ថ្មីទៀត បានជាសះស្បើយ ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់៥៨នាក់ ហើយរកឃើញករណីឆ្លងតែម្នាក់ប៉ុណ្ណោះ។ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន៥៧នាក់ នៃអ្នកឆ្លងសរុប១១៥នាក់៕