(បន្ទាយមានជ័យ)៖ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ កម្ពុជា-ថៃ បានបើកកិច្ចប្រជុំរកដំណោះស្រាយរួមគ្នា ដើម្បីសម្របសម្រួលការនាំកសិផល ចេញ-ចូល ទៅប្រទេសថៃ និងពលករវិលប្រទ្បប់មកកម្ពុជាវិញ។
កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមមានវត្តមានលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ, ឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា នាយករងទីចាត់ការការងារព្រំដែន និងស្ថាប័នពាក់ព័ន្ធភាគីថៃ គឺលោក វរ៉ាផាន់ សុវាណុន អភិបាលខេត្តស្រះកែវ ការជួបពិភាក្សាគ្នាលើកនេះ បានធ្វើទ្បើងនៅភូមិខ្លងលឹក ស្រុកអារញ័ ជាប់ព្រំប្រទល់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
អភិបាលខេត្តបានលើកទ្បើង ពីគោលការរួម២ចំណុច ថៃស្នើសុំសម្របសម្រួលដល់បងប្អូនពលករខ្មែ ដែលអាជ្ញាធរថៃបញ្ជូនមកកម្ពុជា ជាបន្តបន្ទាប់រាល់ថ្ងៃ ដោយកំណត់យកទីចតសំណាក់មួយ សមរម្យដូចជា៖ ច្រកបឹងត្រកួន ច្រកអូរបីជាន់ ដើម្បីងាយស្រួលពិនិត្យ ដើម្បីការពារវីរុស COVID-19។ ភាគីថៃបានឯកភាពលើគោលការរួមកំណត់យកទីតាំងអូបីជាន់ ស្រុកអូជ្រៅ ជាប់ព្រំប្រទល់ ភូមិគោកធ្យូង ប្រទេសថៃ ជាកន្លែងតែមួយគត់ សម្រាប់ពលករខ្មែរចូលមកកម្ពុជា ដើម្បីរួមគ្នាទប់ស្កាត់វីរុស COVID-19 ហើយការនាំកសិផលដំទ្បូងមី ចូលក្នុងប្រទេសថៃ, ថៃ នឹងជូនដំណឹងទៅក្រសួងពាណិជ្ជកម្មរបស់ខ្លួន រួចជូនដំណឹងមកកម្ពជាវិញនៅពេលក្រោយ៕