Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គួរសង្វែកមែន! បុគ្គលិកអគ្គីសនីនៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ជិតដល់ថ្ងៃចូលរោងការ ត្រូវចរន្តអគ្គីសនីឆក់ស្លាប់

07-01-2016 08:18

(ស្វាយរៀង)៖ យុវជនម្នាក់ដែលជាបុគ្គលិកអគ្គិសនី ត្រូវបានចរន្តអគ្គិសនីឆក់ស្លាប់ យ៉ាងគួរឲ្យសង្វែក ខណៈរូបគេជិតដល់ថ្ងៃត្រូវចូលរោងការ នៅខែកុម្ភៈខាងមុខនេះ ទៅហើយនោះ។

បើតាមសមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា បុគ្គលិកអគ្គិសនី ដែលជិតចូលរោងការរូបនេះ មានឈ្មោះ សេក កុសល អាយុ២៩ឆ្នាំ មានទីលំនៅក្នុងភូមិអង្គាសដី ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ហើយហេតុការណ៍ឆក់ចរន្តនេះ បានកើតឡើងនៅម៉ោង ៤៖០០នាទីរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ម្សិលមិញ ខណៈរូបគេកំពុងតបណ្តាញ នៅទល់មុខវិទ្យាល័យស្វាជ្រំ ដោយសារកំហុសបច្ចេកទេស ទើបឈានដល់ការឆក់ស្លាប់បែបនេះ៕