(កំពត)៖ កម្លាំងនគរបាលស្រុកកំពង់ត្រាច សហការនឹងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំអង្គសុភី ធ្វើប្រតិបត្តិការបង្ក្រាបមុខសញ្ញាចាស់ ចែកចាយ និងប្រើប្រាស់ថ្នាំញៀន ដោយបានរឹបអូសបានតែម៉ូតូ និងថ្នាំញៀន១កញ្ចប់តូច ឯជនសង្ស័យបានរត់គេចរួច នៅព្រលប់ ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ ចំណុចផ្លូវលំ ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំអង្គសុភី ស្រុកកំពង់ត្រាច ខេត្តកំពត។

កម្លាំងសមត្ថកិច្ចនគរបាល បានប្រាប់ឲ្យដឹងថា ជនសង្ស័យជាមុខសញ្ញាអ្នកចែកចាយ និងប្រើប្រាស់គ្រឿងញៀនចាស់ ជាមុខសញ្ញាសំខាន់មួយ ដែលកម្លាំងសមត្ថកិច្ច ត្រូវតាមប្រមាញ់នោះ ប៉ុន្តែខណៈក្រុមសត្ថកិច្ច កំពុងជិះម៉ូតូតាមប្រមាញ់ពីក្រោយ ស្រាប់ជនសង្ស័យ បានឈប់ចតម៉ូតូទុកចោល ហើយរត់គេចខ្លួនបាត់ដោយសុវត្ថិភាព បន្សល់ទុកវត្ថុតាង មានថ្នាំញៀន១កញ្ចប់តូច លាក់ទុកក្នុងកែបម៉ូតូ ដែលត្រូវកម្លាំងមានសមត្ថកិច្ចនគរបាល សហការគ្នាខាងលើរឹបអូសបានយក មករក្សាទុកធ្វើជាភស្តុតាង សម្រាប់ស្វែងរកនូវជនសង្ស័យ ដើម្បីយកមកផ្តន្ទាទោសតាមនីតិវិធីច្បាប់។

ម៉ូតូរបស់ជនសង្ស័យ ម៉ាក Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1B-3589 បច្ចុប្បន្នកំពុងរក្សាទុក នៅឯអធិការដ្ឋាននគរបាល​ស្រុកកំពង់ត្រាច៕