(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ សមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនបុរសសង្ស័យម្នាក់ឈ្មោះ ផូ ណូរិន អាយុ៤៦ឆ្នាំ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការ បើកការស៊ើបសួ និងចោទប្រកាន់តាមផ្លូវច្បាប់ ក្រោយត្រូវបានចាប់ខ្លួន ពាក់ករណីចេញមូលទានបត្រ គ្មានសាច់ប្រាក់ (ចេញសែកស្អុយ) ។
សូមបញ្ជាក់ថា កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាប់ខ្លួនជនសង្ស័យឈ្មោះ ផូ ណូរិន កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០។ ការចាប់ខ្លួនជនសង្ស័យរូបនេះ ធ្វើឡើង បន្ទាប់ពីទទួលបានបណ្តឹងពីជនរងគ្រោះ រឿងជនសង្ស័យឆបោកប្រាក់ដោយបានចេញមូលទានបត្រគ្មានសាច់ប្រាក់ សរុប១៥០,000 ដុល្លារ ដោយមានភ្ជាប់ទាំងឯកសារសែកស្អុយមកជាមួយ ជាភស្តុតាងោងដែរ។ នេះបើយោងប្រភពពីមន្ត្រីសាលាដំបូង បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ដដែលនេះ។
ប្រភពព័ត៌មានដដែល បានបញ្ជាក់ទៀតថា ជនសង្ស័យខាងលើ បានប្រើល្បិចបញ្ចុះបញ្ចូលឲ្យជនរងគ្រោះជឿទុកចិត្តលើខ្លួន ទើបឈានដល់ប្រើកលល្បិចចេញស្អែកស្អុយ បោកជនរងគ្រោះ ទើបជនរងគ្រោះ បានដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចនគបាលនាយកព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាត់ការតាមច្បាប់តែម្តង៕