(កំពង់ធំ)៖ បន្ទាប់ពីទទួលបានការណែនាំពីលោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ក្រុមការងារនាយកដ្ឋានថែទាំសុខភាពជនបទ សហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទ បានធ្វើយុទ្ធនាការផ្សព្វផ្សាយវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺ Covid-19 ដល់ប្រជាពលរដ្ឋនៅភូមិមួយចំនួនក្នុងភូមិ-ឃុំទាំង២។
នៅថ្ងៃនេះ ក្រុមការងារនាយកដ្ឋានថែទាំសុខភាពជនបទ របស់ក្រសួងអភិវឌ្ឍន៍ជនបទ បានចែកចេញជា២ក្រុម ដោយក្រុមទី១ បើកយុទ្ធនាការផ្សព្វផ្សាយពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺ Covid-19 បានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ រស់នៅឃុំកកោះ, ឃុំជ្រាប់, ឃុំតាំងក្រសាំង, ឃុំប្រាសាទ និងឃុំកំពង់ថ្ម ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។
ចំណែកក្រុមការងារទី២ បើកយុទ្ធនាការនៅផ្សព្វផ្សាយនៅឃុំលាងដៃ, ឃុំស្វាយចេក, ឃុំជប់តាត្រាវ និងឃុំពាក់ស្នែង ក្នុងស្រុកអង្គរធំ ខេត្តសៀមរាប ក្រោមការគាំទ្រពីអង្គការ Plan អន្តរជាតិ។
ក្នុងការផ្សព្វផ្សាយនោះ ក្រុមការងារបានលើកយកនូវ Poster សារអប់រំរបស់ក្រសួងសុខាភិបាល ពន្យល់ដល់ប្រជាពលរដ្ឋ៕