(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ បានធ្វើសន្និសីទសន្និសីទព័ត៌មានអស់រយៈពេល ប្រមាណ៤ម៉ោង ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩។ សន្និសីទសារព័ត៌មានធ្វើឡើងនៅវិមានសន្តិភាព ដោយមានផ្សាយផ្ទាល់តាមទូរទស្សន៍ព័ត៌មាន Fresh News និងបណ្តាញផ្សព្វផ្សាយព័ត៌មាននៅកម្ពុជាច្រើនផ្សេងទៀត។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែង និងឆ្លើយសំណួរជាមួយអ្នកសារព័ត៌មាន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រជាពលរដ្ឋរបស់យើងឆាប់ភ័យខ្លាច ស្លន់ស្លោ ក៏ឆាប់ភ្លេចផងដែរ ដូច្នេះទើបសម្តេចគិតនូវសេនារីយោ សម្រាប់ផែនការនៅពេលខាងមុខ សម្រាប់បញ្ហាជំងឺកូវីដេ១៩។
* សម្តេចបានថ្លែងថា ប្រជាពលរដ្ឋកម្ពុជា មិនត្រូវសប្បាយភ្លេចខ្លួននោះទេ គឺត្រូវមានវិធានការបន្ថែម ដែលនឹងត្រូវប្រកាសផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានអរគុណដល់ក្រុមគ្រូពេទ្យក្នុងការធ្វើតេស្តរកជំងឺកូវីដ១៩ ទាំងកម្ពុជា និងដៃគូរបស់កម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអរគុណដល់ក្រុមគ្រូពេទ្យជួរមុខដែលព្យាបាលអ្នកជំងឺកូវីដ១៩ ។ ចំពោះសម្ភារពេទ្យរាជរដ្ឋាភិបាលបានត្រៀមជាប់ជានិច្ច មិនឲ្យខ្វះខាតសម្រាប់ក្រុមគ្រូពេទ្យឡើយ។
* សម្តេចតេជោបានថ្លែងអរគុណដល់ពលករជាង៦ម៉ឺននាក់ ដែលទើបមកពីប្រទេសថៃ ដែលបានដាក់ខ្លួនឲ្យនៅដាច់ដោយឡែក។
* សម្តេចតេជោបានថ្លែងថា រហូតមកដល់ពេលនេះ មិនទាន់មានឃើញពលករមកពីថៃណាម្នាក់ កើតជំងឺកូវីដនោះឡើយ ដែលនេះជាលទ្ធផលបានពីការខិតខំរបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់។
* សម្តេចបានថ្លែង អំណរគុណព្រះមហាក្សត្រ និងសម្តេចម៉ែ រួមទាំងសប្បុរសជននានា ដែលរហូតមដល់ពេលទទួលបានថវិកាប្រមាណជាង១១លានដុល្លារ ដែលស្ថិតក្នុងកណ្តាប់ដៃលោក ម៉ម ប៊ុនហេង
* សម្តេចតេជោ បានថ្លែងអរគុណដល់មន្ត្រីកម្រិតនយោបាយ និងមន្ត្រីគ្រប់ជាន់ថ្នាក់ ដែលបានបរិច្ចាគប្រាក់ខែ ដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលគិតត្រឹមល្ងាយថ្ងៃម្សិលមិញ មានជាង១៨០០នាក់។
* សម្តេចតេជោបានថ្លែងថា ការបរិច្ចាគប្រាក់ខែសម្រាប់មន្ត្រី គឺចាប់អនុវត្តន៍ចាប់ពីខែឧសភា តទៅព្រោះប្រាក់ខែ សម្រាប់ខែមេសា គឺបានបើករួចហើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបរិច្ចាគប្រាក់ខែនេះ គឺតម្រូវឲ្យមន្ត្រីនីមួយៗធ្វើលិខិតដោយខ្លួនឯងរៀងៗខ្លួន តាមការស្ម័គ្រចិត្ត។
* សម្តេចតេជោបានថ្លែងថា ថវិកាមិនមែនជារឿងធំសម្រាប់រាជរដ្ឋាភិបាលនោះទេ តែទឹកចិត្តជារឿងធំសម្រាប់យើង
* សម្តេចតេជោបានថ្លែងអរគុណដល់អង្គការសុខភាពពិភពលោក ធនាគារពិភពលោក និងដៃគូផ្សេងទៀតដែលបានជួយកម្ពុជា ពាក់ព័ន្ធជំងឺកូវីដ១៩
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសមួយចំនួនមានប្រជាពលរដ្ឋស្លាប់រាបម៉ឺននាក់ដោយសារកូវីដ១៩ តែបែរជាមករិះគន់កម្ពុជា
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្នើឲ្យអង្គគារសុខភាពពិភពលោក វាយតម្លៃការគ្រប់គ្រងតាមរយៈវិស័យសុខាភិបាលសាធារណៈ តើប្រទេសណាស្លាប់ច្រើន ប្រទេសណាស្លាប់តិច ដោយសារកូវីដ១៩
* សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវមរណទុក្ខចំពោះបងប្អូនខ្មែរ ដែលបានស្លាប់ដោយសារកូវីដ១៩ នៅប្រទេសក្រៅ រួមទាំងអាមេរិកផងដែរ
* សម្តេចតេជោ ហ៊ុន សែន សុំឲ្យបងប្អូនខ្មែរដែលធ្វើដំណើរ តាមជើងយន្តហោះពីប្រទេសម៉ាឡេស៊ីជាង១៥០នាក់ មេត្តាយោគយល់ចំពោះការមិនអនុញ្ញាតឲ្យចូលប្រទេសកម្ពុជា ដោយសារតែយើងត្រូវទប់ស្កាត់ការរីករាលដាលជំងឺ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលសង្ឃឹមថា ការសម្រេចដំឡើងប្រាក់ឧបត្ថម្ភដល់ក្រុមគ្រូពេទ្យនៅជួរមុខ មិនត្រូវបានក្លាយជាការច្រណែន
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវដល់កងទ័ពកម្ពុជា ដែលកំពុងស្ថិតនៅក្រៅប្រទេសដែលមានកើតឡើងនូវជំងឺកូវីដ១៩ សូមថែរក្សាការពារសុខភាព និងប្រុងប្រយ័ត្នខ្ពស់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សព្វថ្ងៃនេះរាជរដ្ឋាភិបាលកំពុងធ្វើការប្រយុទ្ធលើមុខព្រួញបីក្នុងពេលតែមួយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទី១ការប្រយុទ្ធជាមួយការឆ្លងជំងឺកូវីដ១៩ ដែលនាំចូលមកពីខាងក្រៅ ដែលត្រូវតែបន្តធ្វើ ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងសុំការយោគយល់ពីបងប្អូនខ្មែរជាង១៥០នាក់ ដែលនៅប្រទេសម៉ាឡេស៊ី សូមបន្តស្នាក់នៅប្រទេសម៉ាឡេស៊ីសិន ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា រាជរដ្ឋាភិបាលពិតជាមានកង្វល់ចំពោះបងប្អូនពលករដែលមកពីប្រទេសថៃ ប៉ុន្តែទោះបីមានការព្រួយបារម្ភយើងមិនអាចបិទព្រំដែន មិនទទួលពលរដ្ឋរបស់យើងវិញនោះទេ។
* សម្តេចតេជោ សង្ឃឹមថា បងប្អូនពលករខ្មែរ ដែលមានការងារត្រឹមត្រូវនឹងមិនត្រឡប់មកកម្ពុជាវិញទេ ក្នុងឱកាសបុណ្យចូលឆ្នាំខាងមុខនេះ។
* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យបងប្អូនពលករខ្មែរនៅប្រទេសថៃ បើមានការងារធ្វើ ឬមានកន្លែងស្នាក់នៅក្នុងប្រទេសថៃ បើអាចសូមកុំត្រឡប់មកកម្ពុជា ដោយបន្តស្នាក់នៅទីនោះ ព្រោះមកកម្ពុជាត្រូវតែដាក់នៅដោយឡែករយៈពេល១៤ថ្ងៃ។
* សម្តេចតេជោ បានថ្លែង មុខព្រួញទី២ ដែលរាជរដ្ឋាភិបាលកំពុងប្រយុទ្ធ គឺទប់ស្កាក់ការចម្លងពីអ្នកកើតជំងឺ កុំឲ្យឆ្លងទៅអ្នកមិនទាន់កើត។
* សម្តេចតេជោ ហ៊ុន សែន បានបន្តថា បើយោងតាមការវិវឌ្ឍបែបនេះនៃជំងឺកូវីដ១៩ ការចូលរៀននឹងមិនអាចធ្វើឡើងនៅក្រោយចូលឆ្នាំនោះឡើយ ។
* សម្តេចតេជោ បានថ្លែងថា រាជរដ្ឋាភិបាលគ្មានគម្រោងបិទវត្តអារ៉ាម ឬកន្លែងសាសនានោះឡើយ ប៉ុន្តែរាជរដ្ឋាភិបាលអំពាវនាវឲ្យមានការគោរពតាមផ្ទះ និងរៀបចំឲ្យមានគម្លាតពីគ្នាតាមការណែនាំរបស់ក្រសួងសុខាភិបាល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិធានការដែលល្អបំផុត សម្រាប់ការការពារជំងឺកូវីដ១៩ គឺការអប់រំប្រជាពលរដ្ឋ។
* សម្តេចតេជោ បានអរគុណចំពោះស្ថាប័នព័ត៌មានទាំងអស់ ដែលបានផ្តល់សារអប់រំដលប្រជាពលរដ្ឋ ពីវិធីបង្ការការពារជំងឺកូវីដ១៩។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនអរគុណអ្នកដែលបំពុលព័ត៌មានទេ ។
* សម្តចតេជោ បានថ្លែងថា ក្រសួងសុខាភិបាលរបស់កម្ពុជា និងគ្រូពេទ្យរបស់យើងថ្វីត្បិតតែគេមើលងាយ ប៉ុន្តែធ្វើការបានល្អ សម្រាប់ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្អាកបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដើម្បីជាការទប់ស្កាត់រីករាលដាលជំងឺកូវីដ ចំណែកស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជននៅបន្តធ្វើការធម្មតា ហើយរដ្ឋនឹងសងវិញរយៈពេល៥ថ្ងៃ នៅពេលសមស្រប។
* សម្តេចតេជោបានស្នើឲ្យមានការទប់ស្កាត់ឲ្យបាន នូវការរីករាលដាលដល់សហគមន៍ ព្រោះជាបញ្ហាគ្រោះថ្នាក់បំផុត ដែលត្រូវតែបន្តធ្វើការងារនេះតទៅទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលគ្មានគម្រោងបិទរោងចក្រ ហាងបាយ ហាងគុយទាវ ហាងលក់ទំនិញ ជាដើមនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្នើឲ្យមន្ត្រីរាជការ កម្មករ កម្មារីនី សុំការយោគយល់ ចំពោះការសម្រេចក៏លំបាកនេះរបស់រាជរដ្ឋាភិបាល។
* សម្តេចតេជោ ហ៊ុន សែន ក៏សំណូមពរឲ្យកាត់បន្ថយការធ្វើដំណើរទៅស្រុកកំណើត និងកន្លែងកម្សាន្តនានា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។
* សម្តេចតេជោ អំពាវនាវដល់កម្មករ កម្មការិនី បន្តការងារដើម្បីយកប្រាក់សិន រង់ចាំការសងថ្ងៃសំរាកវិញនៅពេលសមស្រប។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មុខព្រួញទី៣ គឺបន្តព្យាបាលអ្នកឆ្លងឲ្យជាសះស្បើយ ដែលការងារនេះកម្ពុជាធ្វើបានល្អ ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានក្រុមមួយដែលមានចរិតថ្ចាញ់ថ្ជាល គឺបានស្នើទៅអង្គការសុខភាពពិភពលោក ឲ្យកម្ពុជាបង្ហាញវិធីព្យាបាលជំងឺកូវីដ១៩នេះ ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាបានត្រៀមបម្រុងកន្លែងព្យាបាលជំងឺមានជាង៣ពាន់បន្ទប់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាក៏បានត្រៀមបម្រុងក្រុមគ្រួពេទ្យ ដែលមានទាំងក្រុមគ្រួពេទ្យស្ម័គ្រចិត្តផងដែរ ដែលសម្តេចជាអ្នកចំណាយដោយផ្ទាល់រយៈពេល១០០ថ្ងៃ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលបានត្រៀមស្តុកបរិក្ខាពេទ្យជានិច្ច ដើម្បីធានាថាក្រុមគ្រូពេទ្យរបស់យើងមិនខ្វះខាត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រសួងសុខាភិបាលត្រូវចុះហត្ថលេខាជាមួយក្រុមហ៊ុន SKD និងក្រុមហ៊ុនមួយទៀតទិញអាកុល ដើម្បីទិញយកស្តុកទុកសម្រាប់ត្រៀមទុក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រោងចក្រទំាងពីរនឹងជួយឲ្យកម្ពុជា មានអាលកុលប្រើប្រាស់គ្រប់គ្រាន់។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យក្រសួងពាណិជ្ជកម្ម ធ្វើយ៉ាងណាគ្រប់គ្រងការធ្វើចរាចរណ៍អាល់កុលឲ្យមានគុណភាព។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានបញ្ជាឲ្យក្រសួងសុខាភិបាលចុះកិច្ចព្រមព្រៀងទិញ អុកស៊ី ពីក្រុមហ៊ុនឯកជនផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចំពោះបញ្ហាស្រូវអង្ករ អំបិល ត្រី គឺរាជរដ្ឋាភិបាល ត្រូវបានត្រៀមបម្រុងទុក មិនឲ្យខ្វះខាតឡើយ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឲ្យប្រជាពលរដ្ឋពង្រីកការដាំដុះ បន្លែបង្ការ ចិញ្ចឹកសត្វ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដែលកំពុងមានត្រូវការ ខណៈការនាំចូលត្រូវបានកាត់បន្ថយ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យក្រសួងកសិកម្ម ជំរុញប្រជាពលរដ្ឋធ្វើការដាំដុះឲ្យបានខ្លាំងក្លា ដើម្បីបំពេញតម្រូវការក្នុងស្រុក ដែលជាកាលានុវត្តន៍ភាពសម្រាប់វិស័យកសិកម្ម។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសកាត់បន្ថយ៤០០លានដុល្លារបន្ថែមទៀត (ជាលើកទី២) ដែលសរុបថវិកា៩១៨លានដុល្លារ។ ចំណុចនេះសុំការយោគយល់ចំពោះស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសបន្តអំពាវនាវសុំការយោគយល់ពីវិស័យឯកជន សុំការបញ្ចុះថ្លៃការជួលទីតាំង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិស័យធនាគារមិនត្រូវរឹបអូសដីធ្លីផ្ទះសំបែង និងគួរមានការពន្យារការសងសាង កាត់បន្ថយការប្រាក់ ជាដើម ចំពោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់។
* ពាក់ព័ន្ធវិស័យធនាគារនេះ សម្តេចតេជោ ហ៊ុន សែន ប្រាប់ដល់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា កុំយកសំដីរបស់សម្តេចកេងចំណេញនយោបាយ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងប្រតិកម្មចំពោះអ្នកវិភាគដែលបញ្ចេញមតិមិនសមស្រប ពាក់ព័ន្ធការបង្កើតច្បាប់ដាក់ប្រទេសក្នុងគ្រាមានអាសន្ន ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដាក់ប្រទេសនៅគ្រាមានអាសន្ន បើមិនចាំបាច់គឺមិនប្រើទេ ព្រោះខ្លាចប៉ះពាល់សេដ្ឋកិច្ចជាតិ។
* សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ប្រជាពលរដ្ឋទទួលយកការសំណូមពររបស់រាជរដ្ឋាភិបាលក្នុងការផ្អាកពិធីបុណ្យចូលឆ្នាំ ប៉ុន្តែមិនមែនផ្អាកការទទួលទេវតាឆ្នាំថ្មីនោះទេ ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សេដ្ឋកិច្ចគ្រប់ប្រទេសទាំងអស់នៅក្នុងពិភពលោកសុទ្ធតែមានផលប៉ះពាល់ ដោយសារជំងឺកូវីដ១៩ ចំពោះកម្ពុជាក៏ដូចគ្នា ប៉ុន្តែកម្រិតនៃផលប៉ះពាល់មិនទាន់វាយតម្លៃបាន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិស័យឧស្សាហកម្ម និងសេវាកម្មរងផលប៉ះពាល់ខ្លាំង តែវិស័យកសិកម្មជាអ្នកទទួលផលខ្លាំង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រសិនបើសភាពការត្រឡប់មកប្រក្រតីវិញ កម្ពុជាបានត្រៀមបម្រុងជាស្រេចនូវរោងចក្រ និងក្រុមហ៊ុនដែលរងផលប៉ះពាល់ ប៉ុន្តែក៏មានការបង្វែទិសពីការផលិតដើម្បីនាំចេញ មកផលិតសម្រាប់ជំនួសការនាំចូលផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ នៅកម្ពុជាមានរោងចក្រជាង១០០ ដែលបានបិទទ្វារដោយសារខ្វះវត្ថុធាតុដើម និងដោយសារបញ្ហាអ្នកបញ្ជាទិញ ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅកម្ពុជាមានរោងចក្រផលិតម៉ាសមួយនៅខេត្តព្រះសីហនុ ដែលផលិតផ្គត់ផ្គង់ជូនរាជរដ្ឋាភិបាលកម្ពុជា ហើយមានក្រុមហ៊ុនមួយចំនួនទៀតកំពុងដាក់ពាក្យសុំបង្វែរការផលិតសំលៀកបំពាក់ មកផលិតម៉ាស។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការមិនអនុញ្ញាតឲ្យបងប្អូនខ្មែរនៅម៉ាឡេស៊ីជាង១៥០នាក់ ចូលមកកម្ពុជា មិនមែនសម្តេចអគុណធម៌ទេ ប៉ុន្តែជាពេលវេលាដ៏លំបាក គឺមានតែសុំការយោគយល់ពីពួកគាត់ ដើម្បីកុំឲ្យប៉ះពាល់បងប្អូនកម្ពុជាជាង១៦លាននាក់។
* សម្តេចជោ ហ៊ុន សែន លើកដៃសំពះអង្វរកសុំការយោគយល់ប្រជាពលរដ្ឋ ចំពោះការផ្អាកបុណ្យចូលឆ្នាំថ្មី ព្រោះបើសិនមានការឆ្លងអ្នកស្លាប់គឺប្រជាពលរដ្ឋខ្លួនឯង។
* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ចំពោះបងប្អូនប្រជាពលរដ្ឋដែលបំពានបម្រាមរបស់រាជរដ្ឋាភិបាល ក្នុងការផ្អាកបុណ្យចូលឆ្នាំថ្មីនេះ រាជរដ្ឋាភិបាលគ្មានអ្វីត្រូវផាកពិន័យទេ ប៉ុន្តែសម្តេចមានលើកដៃសំពះអង្វរសុំការយោគយល់ប៉ុណ្ណោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំងឺកូវីដ១៩ ជាមេរៀនសម្រាប់កម្ពុជាក្នុងពង្រឹងខ្លួនឯង ពង្រឹងភាពជាម្ចាស់ ដោះស្រាយបញ្ហា។
* ចំពោះបញ្ហារោងចក្រផ្អាកដំណើរការ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្មករម្នាក់ត្រូវទទួលបានថវិកា៧០ដុល្លារក្នុង១ខែ ក្នុងនោះពីរដ្ឋាភិបាល៤០ដុល្លារ និងពីម្ចាស់រោងចក្រ៣០ដុល្លារ ដោយមិនតម្រូវឲ្យហ្វឹកហាត់ជំនាញដូចមុនទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ខាងមុខនេះ នឹងមានការប្រជុំកំពូលអាស៊ានបូក៣ ស្តីពីការប្រយុទ្ធនឹងជំងឺកូវីដ១៩ តាមវីដេអូ Conference ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចិនបានផ្តល់ជំនួយសម្រាប់យុទ្ធប្រឆាំងជំងឺកូវីដ១៩ បានមកដល់កម្ពុជាមុនកើនជំងឺ ហើយកម្ពុជាមិនទាន់ប្រើប្រាស់ជំនួយរបស់ចិននៅឡើយទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាគោរពអធិបតេយ្យរបស់ចិន ដោយចាត់ទុកដូចជាការគោរពអធិបតេយ្យរបស់កម្ពុជាផងដែរ ។
* ពាក់ព័ន្ធទំនាក់ទំនងចិន សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ចិនមានសុភាសិតមួយលើកឡើងថា «ធ្វើដំណើរឆ្ងាយទើបស្គាល់កម្លាំងសេះ» ហើយពាក្យស្លោករបស់សម្តេច គឺ «ស្រឡញា់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក»។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបើកទទួលការធ្វើសមយុទ្ធយោធា ដូចជាមួយចិនដែរ ទោះអាមេរិកក៏ដោយសម្តេចទទួល ប៉ុន្តែត្រូវពិនិត្យសុខភាពដូចយោធាចិនដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមិនយកប្រទេសណាធ្វើសត្រូវនោះទេ បើទោះកម្ពុជាមិនដាក់ទំនាក់ទំនងការទូតក៏ដោយ ព្រោះកម្ពុជាមិនគាំទ្រការបំបែករដ្ឋនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា លទ្ធភាពជំងឺកូវីដ១៩ មានត្រឹមតែ០.១ភាគរយប៉ុណ្ណោះ ក្នុងការដាក់ប្រទេសក្នុងគ្រាមានអាសន្ន ប៉ុន្តែប្រទេសកម្ពុជាតម្រូវការឲ្យមានច្បាប់នេះក្នុងដៃ។
* សម្តេចតេជោ ហ៊ុន សែន៖ ការប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ន នៅមានកម្រិតទាបណាស់ ព្រោះលទ្ធផលជំងឺកូវីដមានត្រឹមតែ០.១%ប៉ុណ្ណោះ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រើប្រាស់ច្បាប់ការដាក់ប្រទេសក្នុងគ្រាមានអាសន្ន ប្រើលុះត្រាក្នុងកម្រិននិយាយគ្នាលែងស្តាប់ ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមការយល់ឃើញរបស់សម្តេច ការដាក់ប្រទេសក្នុងគ្រាមានអាសន្ន មានតែជាព្រះមហាក្សត្រ ចំពោះប្រមុខរដ្ឋស្តីទីអាចនឹងប្រកាសដាក់ប្រទេសនៅគ្រាមានអាសន្ននោះ គឺទាល់តែមានការបកស្រាយផ្លូវច្បាប់របស់ក្រុមប្រឹក្សាធម្មនុញ្ញ។
* សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យក្រសួងសុខាភិបាល រៀបចំធ្វើសន្និសីទសារព័ត៌មានស្តីពីការវិវត្តន៍ជំងឺកូវីដ១៩ ម្តងក្នុងមួយសប្តាហ៍ ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិបត្តិកូវីដ១៩ បានធ្វើឲ្យរាជរដ្ឋាភិបាលកែសម្រួលនូវគោលនយោបាយ ដូចជាកាត់បន្ថយការចំណាយរបស់ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងការបង្វែរមុខព្រួញសេដ្ឋកិច្ច ដោយជំរុញវិស័យកសិកម្ម ដើម្បីធានាសន្តិសុខស្បៀងក្នុងស្រុក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ច្បាប់ដាក់ប្រទេសក្នុងគ្រាមានអាសន្ន អាចនឹងចេញនៅក្រោយចូលឆ្នាំខ្មែរ។
* សម្តេចតេជោ ហ៊ុន សែន បញ្ចប់សន្និសីទសារព័ត៌មាននៅម៉ោង ១២៖៤០នាទីរសៀល (ប្រមាណ៤ម៉ោង)៕