Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ឧត្ដមសេនីយ៍ឯក តេង ឈួន ប្រកាសបរិច្ចាគប្រាក់បៀវត្ស រយៈពេល ៨ខែ ដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

07-04-2020 11:42

(ភ្នំពេញ)៖ ឧត្ដមសេនីយ៍ឯក តេង ឈួន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន រយៈពេល៨ខែ ចាប់ពីខែឧសភា ដល់ខែធ្នូ ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕