Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជូនដំណឹង! បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល នឹងបើកប្រាក់របបសន្តិសុខសង្គមប្រចាំខែមេសា និងប្រាក់ឧបត្ថម្ភបុណ្យចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី០៩ ខែមេសាតទៅ

07-04-2020 10:34

(ភ្នំពេញ)៖ បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្រ្តីរាជការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងបើកប្រាក់របបសន្តិសុខសង្គមប្រចាំខែមេសា ឆ្នាំ២០២០ និងប្រាក់គោលនយោបាយសោធនសម្រាប់ខែមេសា ឆ្នាំ២០២០ និងប្រាក់ឧបត្ថម្ភបុណ្យចូលឆ្នាំខ្មែរ ជូននិវត្តជន និងអតីតមន្រ្តីរាជការស៊ីវិល ចាប់ពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០តទៅ តាមប្រព័ន្ធធនាគារកាណាឌីយ៉ា និងធនាគារអេស៊ីលីដា នៅ២៥រាជធានី-ខេត្ត ទូទាំងប្រទេស។

យោងតាមសេចក្តីជូនដំណឹងរបស់បេឡាជាតិសន្តិសុខសង្គម សម្រាប់មន្រ្តីរាជការស៊ីវិល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា «ប្រាក់គោលនយោបាយរបបសន្តិសុខសង្គម និងការបន្ថែមរបបសន្តិសុខសង្គមសម្រាប់ និវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ សម្រាប់ខែមេសា ឆ្នាំ២០២០ នឹងត្រូវបើកចាប់ពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០»

ចំពោះការបើកប្រាក់របបសន្តិសុខសង្គមខាងលើនេះ និវត្តជន និងអតីតមន្រ្តីរាជការស៊ីវិល ទាំងអស់ត្រូវយកភ្ជាប់មកជាមួយ នូវសៀវភៅគណនី និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬកាត ATM ដើម្បីប្រើប្រាស់ បើកនៅតាមទូរ ATM របស់ធនាគារដៃគូខាងលើ នៅទូទាំងប្រទេស។

ក្នុងករណីមានបញ្ហាផ្សេងៗ សូមមេត្តាជូនដំណឹងមកបេឡាជាតិសន្តិសុខសង្គម សម្រាប់មន្រ្តីរាជការស៊ីវិល តាមប្រព័ន្ធទូរស័ព្ទលេខ ០២៣ ៧២៦ ៤៩១ ០២៣ ៩៨៧ ៥១២ និង ០២៣ ៩៨៧ ៥២៣៕