(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក លោក ហ៊ុន ម៉ាណែត មេបញ្ជាការរងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី០៦ ខមករា ឆ្នាំ២០១៥ បានចូលរួមជាអធិបតីភាព ក្នុងពិធីប្រឡងកីឡាកងយោធពលខេមរៈភូមិន្ទឆ្នាំ២០១៦ ដើម្បីចូលរួមអបអរសាទរថ្ងៃជ័យជំនះ ៧មករា១៩៧៩ ៧មករា២០១៦ ដែលបានធ្វើឡើងនៅទីចាត់ការហ្វឹកហ្វឺន អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរៈភូមិន្ទ។
ឧត្ដមសេនីយ៍ឯក ប៊ុត សុភាព ប្រធានក្រុមការងាររៀបចំការប្រប្រឡង បានឱ្យដឹងថា ការប្រឡងកីឡាកងយោធពលខេមរៈភូមិន្ទសំរាប់ឆ្នាំនេះ មានការអញ្ជើញចូលរួមជាច្រើនអង្គភាពជាងឆ្នាំកន្លងទៅគឺមានចំនួន១៣អង្គភាព និងមានចំនួន៩ វិញ្ញាសា ។
ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត បានថ្លែងនូវការកោតសរសើរចំពោះនាយទាហាននិងពលទាហានជាបេក្ខជនមកបណ្ដាអង្គភាពទាំងអស់ដែលបានបញ្ចេញកម្លាំងកាយចិត្តអស់ពីសមត្ថភាពនិងយុទ្ធវិធីកងទ័ពដោយទឹកចិត្តអង់អាចក្លាហាន ស័ក្តិសមជាកងយោធពលខេមរភូមិន្ទដែលជាសសរទ្រូងនៃប្រទេសជាតិ ។
លោកបានបន្ថែមថា ការប្រឡងកីឡាកងយោធពលខេមរៈភូមិន្ទនាពេលនេះគឺមានគោលបំណង ដើម្បីចូលរួមអបអរសាទរ័ថ្ងៃជយ័ជំនៈ៧មករា១៩៧៩ -៧មករា២០១៦ដែលជាថ្ងៃកំណើតទី២របស់ប្រជាពលរដ្ឋកម្ពុជា ជាថ្ងៃដែលប្រជាជនទាំងអស់ និងប្រទេសជាតិបានរស់រានឡើងវិញ ពីរបបប្រលយ័ពូជសាសន៍ប៉ុលពតនិងដើម្បីរំលឹកគុណូបការៈដល់វីរយុវជនយុវនារី ដែលបានលះបង់អាយុជីវិត ដើម្បីបុព្វហេតុការពារជាតិមាតុភូមិនិងសេចក្ដីសុខសាន្ត របស់ប្រជាជននិងក៏ជាការហ្វឹកហ្វឺនលត់ដំកាយសម្បទា បង្កើនសមត្ថភាព ចំណេះដឹងជំនាញរបស់កងទព័ និងក៏ជាកីឡាមួយ សម្រាប់សុខភាពរបស់កងទព័ជាពិសេសដើម្បីបង្ហាញពីការសាមគ្គីភាពមិត្តភាព គ្រប់បណ្ដាលអង្គភាពនៃកងយោធពលខេមរៈភូមិន្ទ រួមគ្នាឆ្ពោះទៅមុខក្នុងបុព្វហេតុការពារជាតិសាសនាព្រះមហាក្សត្ររាជរដ្ឋាភិបាលស្របច្បាប់៕