(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២០។
ក្រសួងធនធានទឹកបានបញ្ជាក់ថា តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប់ជាបន្តសង្កេតឃើញថា ៖ ជ្រលងសម្ពាធ ទាបបង្កើនឥទ្ធិពលមកលើកម្ពុជា ។ ស្ថានភាពបែបនេះ និងតាមការព្យាករនៅក្នុងសប្តាហ៍ទី២ ខែមេសា បណ្តាខេត្តនានា ធាតុអាកាសក្តៅនឹងអាចថមថយចុះមួយកម្រិត ដោយជាទូទៅសីតុណ្ហភាពអតិបរមាមានពី ៣២-៣៧°C។
១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
- សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C
- សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧°C
បណ្តាខេត្តនានា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីតិចទៅបង្គួរ ក្នុងនោះមាន ផ្នែកខ្លះមានភ្លៀងធ្លាក់ច្រើន ។
២៖ បណ្តាខេត្តនៅខ្ពង់រាបឦសាន៖
- សីតុណ្ហភាពអប្បបរមា មានពី ២ ៤-២៦°C
- សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C ។
ផ្នែកមួយចំនួន នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅមធ្យម ។
៣៖ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ៖
- សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C
- សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥°C ។
នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ ។
ក្រសួងក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមបន្តប្រុងប្រយ័ត្នខ្ពស់ចំពោះ បាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ជាមួយគ្នានឹងធាតុអាកាសក្តៅចុះថមថយបន្តិច ៕