(ភ្នំពេញ)៖ ជានិច្ចកាល អាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាពីឧត្តមសេនីយ៍ឯក រ័ត្ន ស្រាង តែងតែម្ចាស់ការទទួលខុសត្រូវ ត្រៀមលក្ខណៈជាស្រេចទាំងកម្លាំងប្រតិបត្តិការ មធ្យោបាយ សម្ភារៈ ដើម្បីទុកប្រើប្រាស់ពេលមានហេតុការចាំបាច់ជាយថាហេតុផ្សេងៗ ក៏ដូចជាចេញបំពេញបេសកកម្មតាមបទបញ្ជាថ្នាក់លើ។
ជាក់ស្តែងនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ ឃើញថាអាវុធហត្ថរាជធានីភ្នំពេញបានចេញរថយន្តដឹកជញ្ជូន និង រថយន្តបម្រើប្រតិបត្តិការ របស់ខ្លួន រត់លើផ្លូវ ដើម្បី ត្រួតពិនិត្យលក្ខណៈបច្ចេកទេស រឺដាស់ម៉ាស៊ីន សាកអាគុយ និង ពង្រឹងដៃចង្កូត ជាច្រើនគ្រឿង ប្រកបដោយសណ្តាប់ធ្នាប់៕