(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិពិសេសៗ ប្រចាំថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។
* ព័ត៌មានជាតិ (Cambodia News)
១៖ ថ្ងៃនេះដំណឹងល្អទៀតហើយ ៣ថ្ងៃជាប់គ្នាក្រសួងប្រកាសថា ពុំមានអ្នកឆ្លងជំងឺកូវីដថ្មីទេ មានតែជាសះស្បើយចំនួន៣នាក់ថ្មីទៀត ធ្វើឲ្យអ្នកជាសះស្បើយសរុបកើនដល់៥៣នាក់ (ចុចអាន)
២៖ សម្តេចតេជោ ហ៊ុន សែន អរគុណពលករខ្មែរទើបត្រឡប់មកពីបរទេស ដែលចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដោយការដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ (ចុចអាន)
៣៖ សម្តេចតេជោ ហ៊ុន សែន អរគុណសប្បុរសជន និងមន្រ្តីរាជការដែលបានបរិច្ចាគថវិកា និងប្រាក់ខែចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ (ចុចអាន)
៤៖ សម្តេចតេជោ ហ៊ុន សែន នឹងធ្វើសន្និសីទសារព័ត៌មានពិសេសមួយ នៅព្រឹកថ្ងៃទី០៧ ខែមេសា ពាក់ព័ន្ធស្ថានភាពទូទៅនៃជំងឺកូវីដនៅកម្ពុជា (ចុចអាន)
៥៖ ពលរដ្ឋខ្មែរនៅអាមេរិកម្នាក់ទៀតស្លាប់ដោយសារជំងឺកូវីដ១៩ ក៏ព្រោះតែភាពយឺតយ៉ាវមិនយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យនៅទីក្រុងញូវយ៉ក (ចុចអាន)
៦៖ ពលរដ្ឋខ្មែរ១២នាក់ ដែលធ្លាប់ទាក់ទងជាមួយអ្នកកើត COVID-19 និងដាក់ដាច់ដោយឡែកនៅក្រុងតាខ្មៅ ត្រូវអនុញ្ញាតឱ្យទៅផ្ទះវិញនៅថ្ងៃនេះ ក្រោយធ្វើតេស្តអវិជ្ជមានកូវីដ១៩ (ចុចអាន)
៧៖ ក្រសួងសេដ្ឋកិច្ច ណែនាំពីការផ្ទេរវិភាគទានស័្មគ្រចិត្ត ប្រាក់បៀវត្សប្រចាំខែរបស់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ ជូនមូលនិធិប្រយុទ្ធនឹងជំងឺកូវីដ១៩ (ចុចអាន)
* ព័ត៌មានអន្តរជាតិ (World News)
១៖ នាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson ស្ថិតក្នុងស្ថានភាពដាក់អុកស៊ីហ្សែន ដើម្បីព្យាបាលជំងឺ Covid-19 តែលោកនៅបន្តដឹកនាំរដ្ឋាភិបាលដដែល (ចុចអាន)
២៖ អ្នកជំងឺ១,២០០នាក់ទៀតស្លាប់ ក្នុងពេលតែ២៤ម៉ោងនៅអាមេរិក ដោយសារជំងឺ COVID-19 (ចុចអាន)
៣៖ ជប៉ុនអាចនឹងប្រកាសអាសន្នក្នុងពេលឆាប់ៗ ព្រោះករណីឆ្លង COVID-19 មានសន្ទុះកើនឡើង! (ចុចអាន)
៤៖ ចំនួនករណីឆ្លង COVID-19 នៅអាល្លឺម៉ង់កើនលើស ១០០,០០០នាក់ហើយ! (ចុចអាន)
៥៖ ផ្ទុះការតវ៉ាដោយក្រុមវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកានៅញូយ៉ក ដោយសារការខ្វះខាតបរិក្ខាពេទ្យ ដើម្បីទប់ទល់ COVID-19 (ចុចអាន)
៦៖ វេជ្ជបណ្ឌិតដ៏ល្បីល្បាញ James Goodrich បាត់បង់ជីវិតដោយសារជំងឺ COVID-19 (ចុចអាន)
៧៖ ថៃរកឃើញអ្នកឆ្លង COVID-19 ថ្មី៥១នាក់ ហើយអ្នកជំងឺ៣នាក់ទៀតស្លាប់ ធ្វើឲ្យករណីឆ្លងសរុបកើនដល់២,២២០នាក់ ក្នុងនោះបាត់បង់ជីវិត២៦នាក់ (ចុចអាន)
៨៖ មេបញ្ជាការនាវាដឹកយន្តហោះចម្បាំងអាមេរិក ដែលទើបត្រូវដកចេញពីតំណែង ឆ្លង COVID-19 (ចុចអាន)
៩៖ កូរ៉េខាងត្បូងរកឃើញអ្នកឆ្លង COVID-19 ថ្មីតែ៤៧នាក់ក្នុងមួយថ្ងៃ ជាចំនួនទាបបំផុតគិតចាប់ពីថ្ងៃទី២៩ ខែកុម្ភៈ (ចុចអាន)
១០៖ អត្រាស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 នៅប្រទេសអ៉ីតាលី ធ្លាក់ចុះមកត្រឹម៥២៥នាក់ក្នុងមួយថ្ងៃ ជាចំនួនមិនធ្លាប់មានក្នុងរយៈពេលជាងកន្លះខែ (ចុចអាន)
១១៖ អតីតនាយករដ្ឋមន្ត្រីលីប៊ី ដែលជាអ្នកផ្តួលរំលំរបបហ្គាដាហ្វី ស្លាប់ដោយសារជំងឺ COVID-19 (ចុចអាន)
១២៖ ចិន៖ ចំនួនអ្នកជាសះស្បើយពី COVID-19 កើនដល់ ៧៧,០៧៨នាក់ ក្នុងចំណោមករណីឆ្លងសរុប ៨១,៧០៨ករណី (ចុចអាន)
១៣៖ អត្រាអ្នកស្លាប់និងឆ្លងថ្មីនៅរដ្ឋញូយ៉កដែលជាតំបន់ឆ្លងខ្លាំងនៃ COVID-19 នៅសហរដ្ឋអាមេរិក ធ្លាក់ចុះជាលើកដំបូង តែមិនច្បាស់ថាបានឆ្លងផុតដំណាក់កាលកំពូលនៅឡើយទេ (ចុចអាន)
១៤៖ ប្រធានាធិបតីហ្វីលីពីន ឌូតឺតេ បរិច្ចាគប្រាក់ខែ «មួយខែ» ដើម្បីចូលរួមចំណែកដោះស្រាយវិបត្តិ COVID-19 (ចុចអាន)