(ភ្នំពេញ)៖ លោក ផាន់ វណ្ណរ័ត្ន ព្រះរាជអាជ្ញានៃក្រសួងយុត្តិធម៌ និងភរិយា លោក កី ម៉ានេ បានឧបត្ថម្ភថវិកា១ម៉ឺនដុល្លារ ជួយដល់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ និងប្រឆាំងជំងឺរាតត្បាត Covid 19 តាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។

សូមជម្រាបថា នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញប្រកាសនូវដំណឹងដ៏សែនរីករាយដល់ប្រជាពលរដ្ឋបន្តទៀតថា រយៈពេល៣ថ្ងៃជាប់គ្នាហើយ ពុំមានអ្នកឆ្លងជំងឺកូវីដថ្មីទេ មានតែករណីជាសះស្បើយចំនួន៣នាក់ថ្មីទៀត ធ្វើឲ្យអ្នកជាសះស្បើយសរុបកើនដល់៥៣នាក់។ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ ធ្លាក់ចុះមកត្រឹមចំនួន៦១នាក់ នៃអ្នកឆ្លងសរុប១១៤នាក់៕