(ក្រុងព្រះសីហនុ)៖ អគ្គិសនីកម្ពុជា បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ វេលាម៉ោងង៣៖៥៨នាទីរសៀល ខ្លួនបានផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី ពីអនុស្ថានីយស្ទឹងហាវ ទ្វារចរន្តទី២ (F2A) មូលហេតុដោយសារមានអេស្កាវ៉ាទ័ររបស់ក្រុមហ៊ុន ហេង សម្បត្តិ កាយដីធ្វើផ្លូវប៉ះខ្សែបណ្ដាញតង់ស្យុងមធ្យម (MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួនស្ថិតនៅភូមិ១, ភូមិ២, ភូមិ៣, សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
អតិថិជននឹងមានចរន្តអគ្គិសនី ប្រើប្រាស់ឡើងវិញនៅវេលាម៉ោង១០៖០០នាទីយប់៕