Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្ថានទូតកម្ពុជានៅម៉ាឡេស៊ី នឹងបញ្ជូនពលករខ្មែរ២នាក់ធ្វើការខុសច្បាប់ មកកម្ពុជាវិញ ថ្ងៃស្អែកនេះ

06-01-2016 17:32

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សុន្ទរី បានឲ្យដឹងថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយពលការិនីខ្មែររងគ្រោះចំនួន០៤នាក់ ដែលបានទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ហើយជួបប្រទះការលំបាកក្នុង ការងារឲ្យបានវិលត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៥ ស្អែកនេះ។

ពលការិនីខ្មែរទាំង២ នាក់មានឈ្មោះ ទី១ សត្វ ធីតា អាយុ ២៤ ឆ្នាំ នៅភូមិតាគឹមក្រោម ឃុំអន្លង់សំណ ស្រុកជីក្រែង ខេត្តសៀមរាប  ដែលបានទៅធ្វើការជាអ្នក បោសសំអាតនៅប្រទេសម៉ាឡេស៊ី តាំងពីថ្ងៃទី 0៣ ខែ កក្កដា ឆ្នាំ ២០១៤ និងម្នាក់ទៀតឈ្មោះ ហ៊ឹម សោភ័ណ្ឌ អាយុ ២៨ ឆ្នាំ មានស្រុកកំណើតនៅភូមិកំពង់រទេះ ឃុំកំពង់រទេះ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ បានទៅធ្វើការជាអ្នកបោសសំអាត នៅប្រទេសម៉ាឡេស៊ី តាំងពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៤ ។
កំឡុងពេលរង់ចាំការ ត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅ និងហូបចុកជូនដល់ពលការិនីទំាង០២នាក់នេះ ។

ពលការិនី សត្វ ធីតា និង ហ៊ឹម សោភ័ណ្ឌ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០១៦ វេលាម៉ោង ០៧: ៥០ នាទី ព្រឹកស្អែកនេះ តាមជើងយន្តហោះ AK ៥៣៦។

សូមជំរាបថា កាលពីចុងខែធ្នូ កន្លងទៅនេះ ពលការិនីខ្មែរ២នាក់ នៅប្រទេសម៉ាឡេស៊ី ក៏ត្រូវបានជួយសង្រ្គោះហើយបញ្ជូនត្រឡប់មលដល់ ប្រទេសកំណើតវិញដែរ ក្នុងនោះមានឈ្មោះ- ហេង សុខណា អាយុ១៨ ឆ្នាំ នៅភូមិអណ្ដូងបី សង្កាត់គោរកា ខណ្ឌ័ដង្កោ ក្រុងភ្នំពេញ និងទី៤  គឹម វាសនា អាយុ ៣១ ឆ្នាំ នៅភូមិអណ្ដូងបី សង្កាត់គោរកា ខណ្ឌ័ដង្កោ ក្រុងភ្នំពេញ ។ ពួកគេបានទៅធ្វើការខុសច្បាប់ជាអ្នកបោសសម្អាតនៅប្រទេសម៉ាឡេស៊ី តាមរយៈមេខ្យល់ កាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១៥ និងបានមកស្ថានទូតនៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១៥ សុំជួយអោយបានត្រឡប់មកកម្ពុជាវិញ៕