(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្កើតវីដេអូស្តីពីការជ្រើសរើសមន្ត្រីកិច្ចសន្យារយៈពេលខ្លី ឲ្យបម្រើការងារនៅលេខាធិការដ្ឋានរាជធានី-ខេត្ត រៀបចំការបោះឆ្នោត។
យោងតាមបទយកការណ៍របស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ក្នុងការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីនេះ គ.ជ.ប ក៏បានបង្កើតអនុកម្មការចំនួន១៣ ដើម្បីរៀបចំការប្រឡងនៅតាមបណ្តាលេខាធិការដ្ឋានរាជធានី-ខេត្ត រៀបចំការបោះឆ្នោត។
សូមរំលឹកថា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ គ.ជ.ប បានចេញសេចក្តីជូនដំណឹងប្រកាសជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីចំនួន ៥១០នាក់ ឲ្យបម្រើការនៅតាមការលេខាធិការ ដ្ឋានរាជធានី-ខេត្ត រៀបចំការបោះឆ្នោត សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០៕
សូមទស្សនាបទយការណ៍ដែលត្រូវបានបង្កើតដោយ គ.ជ.ប៖