(ភ្នំពេញ)៖ ដើម្បីចូលរួមគាំទ្រ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា, ក្រុមហ៊ុនទូទាត់បច្ចេកវិទ្យាឈានមុខគេ Pi Pay បានបង្កើតសេវាកម្មថ្មីមួយ ដែលផ្តល់ភាពងាយស្រួលក្នុងការទូទាត់ប្រាក់ និងទទួលប្រាក់ពីអតិថិជន ដោយឥតគិតថ្លៃ ក្នុងគោលបំណង បង្ការហានិភ័យពីការឆ្លងមេរោគ ដែលអាចចម្លងតាមរយៈក្រដាសប្រាក់។
ការបង្កើតសេវាកម្មថ្មី របស់ ផាយ ផេ (Pi Pay) នេះឡើងសបញ្ជាក់ឲ្យឃើញថា ទោះបីប្រទេសកម្ពុជា កំពុងតែជួបប្រទះនូវបញ្ហាជំងឺកូវីដ-១៩ យ៉ាងណាក្តី ក៏ Pi Pay នៅតែប្តេជ្ញាពួតដៃគ្នា ដើម្បីឆ្លងកាត់នូវគ្រាដ៏លំបាកនេះ ជាមួយរាជរដ្ឋាភិបាល, ប្រជាជនកម្ពុជា ក៏ដូចជាអតិថិជនរបស់ Pi Pay ទាំងអស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។
ការដាក់ចេញនូវសេវាកម្មថ្មីនេះ ក្នុងន័យដើម្បីឲ្យអតិថិជនរបស់ Pi Pay ទាំងអស់ មានភាពងាយស្រួលក្នុងការទូទាត់ប្រាក់ ក៏ដូចជាការទទួលប្រាក់ ពីអតិថិជន ឲ្យពុំចាំបាច់ប៉ះពាល់ផ្ទាល់ ជាមួយនឹងក្រដាសប្រាក់ ព្រោះការទូទាត់តាមក្រដាសប្រាក់ អាចនឹងមានហានិភ័យខ្ពស់ ក្នុងការចម្លងមេរោគកូវីដ-១៩។
សម្រាប់អ្នកដែលពុំទាន់ ជាអតិថិជនរបស់ Pi Pay លោកអ្នកអាចក្លាយជាអតិថិជន បាននៅពេលនេះយ៉ាងងាយស្រួល ដោយគ្រាន់តែ ធ្វើការបង្កើតគណនីអាជីវកម្ម ផ្ទាល់ខ្លួន ដោយឥតគិតថ្លៃ នៅលើកម្មវិធី Pi Pay ហើយនឹងទទួលបានសេវាផ្សេងៗ ជាច្រើនទៀត។
ដើម្បីតភ្ជាប់ទៅកាន់អតិថិជនជាង ៣០០,០០០នាក់ របស់ Pi Pay លោកអ្នកអាចធ្វើការចុះឈ្មោះ បង្កើតគណនី ដោយខ្លួនឯង ដើម្បីទទួលការទូទាត់ប្រាក់ តាមរយៈកម្មវិធីរបស់ Pi Pay ដោយពុំគិតថ្លៃសេវាសូម្បីតែ១សេន ដោយគ្រាន់តែអនុវត្ដតាមវិធីដូចខាងក្រោម៖
១៖ ទាញយកកម្មវិធី Pi Pay ពី App Store ឬ Play Store ហើយធ្វើការចុះឈ្មោះ
២៖ ចុចលើពាក្យ «ទទួលប្រាក់» (Receive) នៅលើទំព័រដើមនៃកម្មវិធី
៣៖ ធ្វើការបង្កើត ឈ្មោះអាជីវកម្មរបស់អ្នក
៤៖ ចែករំលែកកូដ QR ឬក៏ លេខទូរស័ព្ទរបស់អ្នកទៅកាន់អតិថិជនរបស់អ្នក
ក្នុងករណីចាំបាច់ អាជីវករអាចធ្វើការដកប្រាក់ គ្រប់ពេលវេលា តាមរយៈគ្រឹះស្ថានជាដៃគូ របស់ផាយ ផេ មាន៖ អម្រិត (នៅតាមសាខា ឬតាមកម្មវិធីទូរស័ព្ទ), ធនាគារស្ថាបនា (តាមកម្មវិធីទូរស័ព្ទ), គ្រឹះស្ថានអេអឹមខេ (នៅតាមសាខា និងភ្នាក់ងារ) កម្មវិធីទូរស័ព្ទ ABA ផងដែរ។
ក្រោយពេលការចុះឈ្មោះជោគជ័យនោះ អាជីវករអាចទទួលបានកម្រៃបន្ថែមទៀត ដោយធ្វើការផ្តល់សេវាទូទាត់សេវាផ្សេងៗទៀត ដល់អតិថិជនដែលមានដូចជា៖
១៖ អាចធ្វើជាភ្នាក់ងារផ្ដល់សេវាបញ្ចូលលុយទូរស័ព្ទ ហើយទទួលថ្លៃសេវាផ្ទាល់ពីអតិថិជន
២៖ អាចធ្វើជាភ្នាក់ងារផ្ដល់សេវាទូទាត់វិក័យប័ត្រ ហើយទទួលថ្លៃសេវាផ្ទាល់ពីអតិថិជន
៣៖ អាចផ្ដល់សេវាកម្ម ដាក់ និងដកប្រាក់ ហើយទទួលថ្លៃសេវាផ្ទាល់ ពីអតិថិជន និងសេវាជាច្រើនទៀត។
លើសពីនោះទៀត Pi Pay នឹងជួយផ្សព្វផ្សាយពាណិជ្ជកម្មរបស់អ្នក ទៅកាន់អតិថិជនទាំងអស់ របស់ Pi Pay ទៀតផង។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ 1800209999 (ឥតគិតថ្លៃ)៕