(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅម៉ោង៤៖៤៥នាទីរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរដ្ឋសភាកម្ពុជា ត្រឡប់ពីប្រទេសវៀតណាម មកដល់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបញ្ចប់ទស្សនិច្ច ចូលរួមពិធីរំលឹកខួបទី៧០ នៃការបោះឆ្នោតសកលលើកដំបូង របស់ប្រទេសវៀតណាម។
ពិធីរំលឹកខួបទី៧០ នៃការបោះឆ្នោតសកលលើកដំបូង របស់វៀតណាម គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលមានខ្លឹមសារយ៉ាងសំខាន់ ចំពោះរដ្ឋសភា និងប្រជាជនវៀតណាម ក្នុងដំណើរការតស៊ូ និងដណ្តើមឯករាជ្យ របស់ប្រជាជនវៀតណាម ដែលរៀបចំឡើងនៅថ្ងៃទី៥-ទី៦ ខែមករា ឆ្នាំ២០១៦នេះ៕