(ភ្នំពេញ)៖ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងចៅក្រមតុលាការកំពូលសរុប ១០រូប នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ជូនដល់គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សប្បុរសជនទាំង១០រូបនោះ រួមមាន៖

១៖ លោកស្រី ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល និងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ប្រកាសបរិច្ចាគប្រាក់បៀវត្សក្នុងមួយខែ ១,០០០,០០០រៀល រយៈពេល ៦ខែ ដោយគិតចាប់ពីខែឧសភាដល់ខែតុលា ឆ្នាំ២០២០។

២៖ លោក អ៉ិត រ៉ាឌី សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ប្រកាសបរិច្ចាគប្រាក់បៀវត្សក្នុងមួយខែ ៥០០,០០០រៀល រយៈពេល ៤ខែ ដោយគិតចាប់ពីខែឧសភាដល់ខែសីហា ឆ្នាំ២០២០។

៣៖ លោក អ៊ុំ សារិទ្ធ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ប្រកាសបរិច្ចាគប្រាក់បៀវត្សក្នុងមួយខែ ៥០០,០០០រៀល រយៈពេល ៤ខែ ដោយគិតចាប់ពីខែឧសភាដល់ខែសីហា ឆ្នាំ២០២០។

៤៖ លោក ប្លង់ ឆ្លាម សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ប្រកាសបរិច្ចាគប្រាក់បៀវត្សក្នុងមួយខែ ៥០០,០០០រៀល រយៈពេល ៤ខែ ដោយគិតចាប់ពីខែឧសភាដល់ខែសីហា ឆ្នាំ២០២០។

៥៖ លោកស្រី ប៊ុន្នីញ ប៊ុណ្ណារី សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ប្រកាសបរិច្ចាគប្រាក់បៀវត្សក្នុងមួយខែ ៥០០,០០០រៀល រយៈពេល ៤ខែ ដោយគិតចាប់ពីខែឧសភាដល់ខែសីហា ឆ្នាំ២០២០។

៦៖ លោក ចាយ ច័ន្ទតារាវណ្ណ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ប្រកាសបរិច្ចាគប្រាក់បៀវត្សក្នុងមួយខែ ៥០០,០០០រៀល រយៈពេល ៦ខែ ដោយគិតចាប់ពីខែឧសភាដល់ខែតុលា ឆ្នាំ២០២០។

៧៖ លោក សេង ប៊ុនឃាង សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ប្រកាសបរិច្ចាគប្រាក់បៀវត្សក្នុងមួយខែ ១,០០០,០០០រៀល រយៈពេល ៣ខែ ដោយគិតចាប់ពីខែឧសភាដល់ខែកក្កដា ឆ្នាំ២០២០។

៨៖ លោក ស្រ៊ា រតនៈ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ប្រកាសបរិច្ចាគប្រាក់បៀវត្សក្នុងមួយខែ ១,០០០,០០០រៀល រយៈពេល ៣ខែ ដោយគិតចាប់ពីខែឧសភាដល់ខែកក្កដា ឆ្នាំ២០២០។

៩៖ លោក អ៉ីវ បូរិន្ទ ប្រកាសបរិច្ចាគប្រាក់បៀវត្សក្នុងមួយខែ ១,០០០,០០០រៀល រយៈពេល ៣ខែ ដោយគិតចាប់ពីខែឧសភាដល់ខែកក្កដា ឆ្នាំ២០២០។

១០៖ លោកស្រី ខៀវ សុខា ចៅក្រមនៃតុលាការកំពូល ប្រកាសបរិច្ចាគប្រាក់បៀវត្សក្នុងមួយខែ ៤០០,០០០រៀល រយៈពេល ៦ខែ ដោយគិតចាប់ពីខែឧសភាដល់ខែតុលា ឆ្នាំ២០២០។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន ៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនារហូតដល់ខែកញ្ញា ឆ្នាំ២០២០៕