(ភ្នំពេញ)៖ នេះជាលើកដំបូងហើយដែល Panasonic បានដាក់លក់ផលិតផលរបស់ខ្លួន នៅលើប្រព័ន្ធអេឡិចត្រូនិក (Online) ដែលមានការផ្តល់ជូននូវភាពងាយស្រួល និងសេវាកម្មរហ័សទាន់ចិត្តជូនទៅដល់អតិថិជន។

អ្វីដែលកាន់តែពិសេស ប្រសិនបើអតិថិជនជាវផលិតផល Panasonic ចាប់ពីថ្ងៃនេះ លោកអ្នកនឹងទទួលបានប័ណ្ណទឹកប្រាក់ត្រឡប់មកវិញភ្លាមៗ ។ ការផ្តល់ជូននេះ គឺមានរហូតដល់អស់ពីស្តុក ដូចនេះកុំឱ្យឱកាសដ៏ពិសេសនេះកន្លងផុតទៅឲ្យសោះ។

ជានិច្ចកាលក្រុមហ៊ុន Panasonic តែងតែព្យាយាមស្វែងរកនូវដំណោះស្រាយ ដែលផ្តល់នូវភាពងាយស្រួលសម្រាប់អតិថិជនវ័យឆ្លាត ក្នុងការជ្រើសរើសសម្ភារអេឡិចត្រូនិច ប្រើប្រាស់ក្នុងផ្ទះ ផ្ទះបាយ និងគ្រឿងបរិក្ខារ ថែរក្សាសម្រស់ទំនើបៗជាច្រើនប្រកបទៅដោយបច្ចេកវិទ្យាថ្មីៗ គុណភាពខ្ពស់ និងតម្លៃសមរម្យ។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងផ្តល់ភាពងាយស្រួលទៅកាន់អតិថិជនមួយកម្រិតទៀត ឥឡូវនេះអតិថិជនទាំងអស់អាចបញ្ជាទិញផលិតផលរបស់ Panasonic បានតាមរយៈ aeononlineshopping.com/Panasonic-electronic តាមវិធីងាយៗ ដោយគ្រាន់តែធ្វើការចុះឈ្មោះតាមរយៈលេខទូរស័ព្ទ e-mail ឬ Facebook ដើម្បីចូលទៅកាន់គេហទំព័រជ្រើសរើសផលិតផលដ៏សម្បូរបែបរបស់Panasonicដែលលោកអ្នកត្រូវការ។

បន្ទាប់ពីធ្វើការចុះឈ្មោះ និងជ្រើសរើសផលិតផលរួច លោកអ្នកគ្រាន់តែជ្រើសរើសកាលបរិច្ឆេទដឹកទំនិញ និងកំណត់ទីតាំងជាការស្រេច ដោយអតិថិជននឹងទទួលបានទំនិញបានយ៉ាងទាន់ចិត្ត។

សូមបញ្ជាក់ថា រាល់ផលិតផល Panasonic ដែលជាវតាមប្រព័ន្ធអេឡិចត្រូនិកនេះ ក៏មានប័ណ្ណធានាចេញពីក្រុមហ៊ុនជូនអតិថិជនផងដែរ។ អ៊ីចឹង! នៅចាំអង្កាល់ទៀត? កាន់តែងាយស្រួល ចំណាយពេលតិច និងរីករាយក្នុងការជាវផលិតផលរបស់ Panasonic នៅលើគេហទំព័រ AEON ONLINE ទាំងអស់គ្នា៕
*ល័ក្ខខ័ណ្ឌផ្សេងៗត្រូវបានអនុវត្ត