Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គិភ័យឆេះ ឃ្លាំងស្តុកក្រណាត់ នៅរោងចក្រស្ព័រតិច បានរលត់ហើយ តែមិនទាន់ដឹងមូលហេតុ និងទំហំខូចខាត

06-01-2016 16:28

(ភ្នំពេញ)៖ អគ្គិភ័យដែលបានឆាបឆេះ ឃ្លាំងស្តុកក្រណាត់ រោងកច្រស្ព័រតិច ស្ថិតនៅតាមដងផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឫស្សីកែវ នោះបាន រលត់ទៅវិញហើយ ក្រោយឆាបឆេះ អស់រយៈពេលប្រមាណកន្លះម៉ោងមកនោះ។ យ៉ាងណាក៏ដោយ នៅមិនទាន់ មានការបញ្ជាក់ពីទំហំនៃការខូចខាត និងមូលហេតុនៃ ការឆេះនោះទេ ខណៈសមត្ថកិច្ច និងមន្រ្តីអាជ្ញាធរ កំពុងធ្វើរបាយការណ៍នៅឡើយ។ ភ្នាក់ងារ Fresh News បានរាយការណ៍ថា សម្រាប់ប្រតិបត្តិការបាញ់ពន្លត់ អគ្គិភ័យមួយនេះ មានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញចំនួន៣គ្រឿង ប៉ុន្តែបាញ់អស់២គ្រឿង។ តាមសេចក្តីរាយការណ៍ថា នៅពេលមានភ្លើងឆេះ មានកម្មករជាច្រើននាក់ បានរត់ចេញយ៉ាងប្រសេចប្រសាច តែមិនបណ្តាលឲ្យមានរងគ្រោះថ្នាក់នោះឡើយ៕

aa

Posted by Sheet on Wednesday, January 6, 2016