(ភ្នំពេញ)៖ ជាការជូនដំណឹងដល់សាធារណជន, នៅវេលាម៉ោង៩ព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងអញ្ជើញធ្វើសន្និសីទសារព័ត៌មានពិសេសមួយ នៅវិមានសន្តិភាព នេះបើយោងតាមមន្រ្តីជាន់ខ្ពស់នៃខុទ្ទកាល័យសម្តេចតេជោ ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅយប់ថ្ងៃអាទិត្យនេះ។
សន្និសីទសារព័ត៌មានពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នេះ ធ្វើឡើងឆ្លើយតបនឹងស្ថានភាពទូទៅនៃជំងឺកូវីដនៅកម្ពុជា ដែលបងប្អូនប្រជាពលរដ្ឋខ្មែរប្រាថ្នាចង់ដឹង។ ប្រព័ន្ធផ្សព្វផ្សាយជាច្រើននៅកម្ពុជា នឹងធ្វើការផ្សាយផ្ទាល់ព្រឹត្តិការណ៍សំខាន់នេះ។
សូមជំរាបថា នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញប្រកាសនូវដំណឹងដ៏សែនរីករាយដល់ប្រជាពលរដ្ឋឲ្យដឹងថា អ្នកជំងឺកូវីដ១៩ចំនួនសរុបរហូតដល់៥០នាក់ហើយ ដែលបានជាសះស្បើយ។ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន៦៤នាក់ នៃអ្នកឆ្លងសរុប១១៤នាក់៕