អគ្គបញ្ជាការរងកងយោធពលខេមរភូមិន្ទ ប្រកាសបរិច្ចាគប្រាក់បៀវត្ស ១លាន៥សែនរៀល រយៈពេល៧ខែ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩
05-04-2020 20:00
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ អ៊ុង សំខាន់ អគ្គបញ្ជាការរងនៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ បានប្រកាសបរិច្ចាគប្រាក់បៀវត្សក្នុងមួយខែ ១,៥០០,០០០រៀល រយៈពេល ៧ខែ ចាប់ពីខែឧសភាដល់ខែវិច្ឆិកា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន ៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនារហូតដល់ខែកញ្ញា ឆ្នាំ២០២០៕