Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកអនុសេនីយ៍ឯក ឃាង គឹមលាង ប្រកាសបរិច្ចាគប្រាក់បៀវត្ស ៦០០០០រៀល រយៈពេល៦ខែ ដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

05-04-2020 19:10

(បាត់ដំបង)៖ លោកអនុសេនីយ៍ឯក ឃាង គឹមលាង ប្រធានក្រុមការងារព័ត៌មាន យោធភូមិភាគទី៥ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ចំនួន ៦០០០០មុឺនរៀល សម្រាប់រយៈពេល ៦ខែ គឹតចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕