(ប៊ែកឡាំង)៖ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅមុននេះបន្ដិចបានឲ្យដឹងថា ប៉ូលិសក្រុងប៊ែកឡាំងបានប្រទះឃើញឧបករណ៍ដ៏គួរឲ្យសង្ស័យមួយនៅច្រកចេញ-ចូលការិយាល័យរបស់អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel។
លោក Thorsten Peters អ្នកនាំពាក្យរបស់ប៉ូលិសក្រុងប៊ែកឡាំង បានបញ្ជាក់ថា ប៉ូលិសដែលត្រួតពិនិត្យសុវត្ថិភាពច្រកចេញ-ចូលការិយាល័យរបស់លោកស្រី Merkel បានប្រទះឃើញវត្ថុដ៏គួរឲ្យសង្ស័យមួយនៅថ្ងៃពុធនេះ ហើយនៅពេលនេះពួកគេកំពុងតែធ្វើការត្រួតពិនិត្យទៅលើវត្ថុនោះ ប៉ុន្តែមិនបានបញ្ជាក់ព័ត៌មានលម្អិតនោះទេ។
បន្ទាប់ពីប្រទះឃើញវត្ថុសង្ស័យនេះ លោកស្រី Merkel ត្រូវបានគេជម្លៀសចេញពីការិយាល័យ ខណៈដែលកំពុងតែបើកិច្ចប្រជុំគណៈរដ្ឋមន្ត្រី៕