(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៣៤ករណី ក្នុងនោះមានករណីប្រើប្រាស់១២ករណី និងជួញដូរ ២២ករណី ឃាត់ខ្លួនជនសង្ស័យចំនួន៥៩នាក់។
របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ២,៧៨០ករណី ឃាត់មនុស្ស ៥,៥៤៦នាក់ (ស្រី ៣៤៤នាក់)៕