(ភ្នំពេញ)៖ សប្បុរសជនដែលជាមន្ត្រីរាជការនៃក្រសួងទេសចរណ៍ចំនួន ១១ រូបទៀត បានបន្តប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនជាបន្តបន្ទាប់ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០នេះ ខណៈថ្នាក់ដឹកនាំមួយចំនួននៃក្រសួងនេះ ក៏បានប្រកាសចូលរួមបរិច្ចាគរួចមកហើយដែរ។
មន្ត្រីរាជការនៃក្រសួងទេសចរណ៍ទាំង ១១ រូបនោះរួមមាន៖
១៖ លោក ឡាង សុលីណា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងទេសចរណ៍ ប្រកាសបរិច្ចាគប្រាក់បៀវត្សក្នុងមួយខែ ២០០,០០០រៀល រយៈពេល ៣ខែ គិតចាប់ពីខែឧសភាដល់ខែកក្កដា ឆ្នាំ២០២០។
២៖ លោក ផ្លុង ធឿន ទីប្រឹក្សាក្រសួងទេសចរណ៍ និងជាប្រធាននាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ ប្រកាសបរិច្ចាគប្រាក់បៀវត្សក្នុងមួយខែ ៥០០,០០០រៀល រយៈពេល ៣ខែ គិតចាប់ពីខែឧសភាដល់ខែកក្កដា ឆ្នាំ២០២០។
៣៖ លោក ឈុន មករា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងជាប្រធាននាយកដ្ឋានគ្រប់គ្រងទីភ្នាក់ងារ ដឹកជញ្ជូន និងមគ្គុទ្ទេសក៍ទេសចរណ៍ ក្រសួងទេសចរណ៍ ប្រកាសបរិច្ចាគប្រាក់បៀវត្សក្នុងមួយខែ ៥០០,០០០រៀល រយៈពេល ៣ខែ គិតចាប់ពីខែឧសភាដល់ខែកក្កដា ឆ្នាំ២០២០។
៤៖ លោក ស៊ូ គឹមព្រឹទ្ធា ប្រធាននាយកដ្ឋាននីតិកម្ម ក្រសួងទេសចរណ៍ ប្រកាសបរិច្ចាគប្រាក់បៀវត្សក្នុងមួយខែ ៣០០,០០០រៀល រយៈពេល ៣ខែ គិតចាប់ពីខែឧសភាដល់ខែកក្កដា ឆ្នាំ២០២០។
៥៖ លោក លន់ ប៊ុនធឿន ប្រធាននាយកដ្ឋានវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ ប្រកាសបរិច្ចាគប្រាក់បៀវត្សក្នុងមួយខែ ២០០,០០០រៀល រយៈពេល ៦ខែ គិតចាប់ពីខែមេសាដល់ខែកញ្ញា ឆ្នាំ២០២០។
៦៖ លោក យិន ណាត ប្រធាននាយកដ្ឋានវិនិយោគទេសចរណ៍ ក្រសួងទេសចរណ៍ ប្រកាសបរិច្ចាគប្រាក់បៀវត្សក្នុងមួយខែ ២០០,០០០រៀល រយៈពេល ៣ខែ គិតចាប់ពីខែឧសភាដល់ខែកក្កដា ឆ្នាំ២០២០។
៧៖ លោក ទិត្យ សីហារ៉ាវុធ ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងទេសចរណ៍ ប្រកាសបរិច្ចាគប្រាក់បៀវត្សក្នុងមួយខែ ៣០០,០០០រៀល រយៈពេល ៣ខែ គិតចាប់ពីខែឧសភាដល់ខែកក្កដា ឆ្នាំ២០២០។
៨៖ លោក ហេង សុខសំណាង អនុប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងទេសចរណ៍ ប្រកាសបរិច្ចាគប្រាក់បៀវត្សក្នុងមួយខែ ២០០,០០០រៀល រយៈពេល ៣ខែ គិតចាប់ពីខែមេសាដល់ខែមិថុនា ឆ្នាំ២០២០។
៩៖ លោក ចែម រ៉ាណែល ប្រធានការិយាល័យជំរុញការប្រឡងប្រណាំងរង្វាន់ធុរកិច្ចបៃតងវិស័យទេសចរណ៍ ក្រសួងទេសចរណ៍ ប្រកាសបរិច្ចាគប្រាក់បៀវត្សក្នុងមួយខែ ២០០,០០០រៀល រយៈពេល ៤ខែ គិតចាប់ពីខែមេសាដល់ខែកក្កដា ឆ្នាំ២០២០។
១០៖ លោក នូ សុផល អគ្គាធិការរងនៃអគ្គាធិការទេសចរណ៍ ក្រសួងទេសចរណ៍ ប្រកាសបរិច្ចាគប្រាក់បៀវត្សក្នុងមួយខែ ៤០០,០០០រៀល រយៈពេល ៣ខែ គិតចាប់ពីខែឧសភាដល់ខែកក្កដា ឆ្នាំ២០២០។
១១៖ លោក ម៉ែន ភារម្យ ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ ក្រសួងទេសចរណ៍ ប្រកាសបរិច្ចាគប្រាក់បៀវត្សក្នុងមួយខែ ៤០០,០០០រៀល រយៈពេល ៣ខែ គិតចាប់ពីខែឧសភាដល់ខែកក្កដា ឆ្នាំ២០២០។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន ៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនារហូតដល់ខែកញ្ញា ឆ្នាំ២០២០៕