(ភ្នំពេញ)៖ ប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្តមួយចំនួន បានប្រកាសបរិច្ចាគប្រាក់បៀវត្ស តាមលទ្ធភាពរៀងៗខ្លួន ជូនដល់គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងនោះរួមមាន៖
១៖ លោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ ប្រកាសបរិច្ចាគប្រាក់បៀវត្ស ៤០០,០០០រៀល រយៈពេល ៧ខែ ចាប់ពីខែមេសាដល់ខែតុលា ឆ្នាំ២០២០។
២៖ លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង ប្រកាសបរិច្ចាគប្រាក់បៀវត្ស ៤០០,០០០រៀល រយៈពេល ៥ខែ ចាប់ពីខែឧសភាដល់ខែកញ្ញា ឆ្នាំ២០២០។
៣៖ លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ប្រកាសបរិច្ចាគប្រាក់បៀវត្ស ៣០០,០០០រៀល រយៈពេល ៧ខែ ចាប់ពីខែមេសាដល់ខែតុលា ឆ្នាំ២០២០។
៤ ៖ លោក យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ ប្រកាសបរិច្ចាគប្រាក់បៀវត្ស ៤០០,០០០រៀល រយៈពេល ៦ខែ ចាប់ពីខែមេសាដល់ខែកញ្ញា ឆ្នាំ២០២០។
៥៖ លោក អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ប្រកាសបរិច្ចាគប្រាក់បៀវត្ស ៥០០,០០០រៀល រយៈពេល ៦ខែ ចាប់ពីខែមេសាដល់ខែកញ្ញា ឆ្នាំ២០២០។
៦៖ លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ប្រកាសបរិច្ចាគប្រាក់បៀវត្ស ៦០០,០០០រៀល រយៈពេល ៧ខែ ចាប់ពីខែឧសភាដល់ខែវិច្ឆិកា ឆ្នាំ២០២០។
៧៖ លោក ជា វ៉ាន់ចាន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ ប្រកាសបរិច្ចាគប្រាក់បៀវត្ស ១៥% រយៈពេល ៧ខែ ចាប់ពីខែមេសាដល់ខែតុលា ឆ្នាំ២០២០។
៨៖ លោក ឈាង ទី សមាជិកក្រុមប្រឹក្សាខេត្តតាកែវ ប្រកាសបរិច្ចាគប្រាក់បៀវត្ស ២០០,០០០រៀល រយៈពេល ៦ខែ ចាប់ពីខែមេសាដល់ខែកញ្ញា ឆ្នាំ២០២០។
៩៖ លោក កែវ សុផល សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ ប្រកាសបរិច្ចាគប្រាក់បៀវត្ស ២០០,០០០រៀល រយៈពេល ៧ខែ ចាប់ពីខែមេសាដល់ខែតុលា ឆ្នាំ២០២០។
១០៖ លោកស្រី ស៉ឹម សុវណ្ណារិទ្ធិ សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ ប្រកាសបរិច្ចាគប្រាក់បៀវត្ស ២០០,០០០រៀល រយៈពេល ៦ខែ ចាប់ពីខែមេសាដល់ខែកញ្ញា ឆ្នាំ២០២០។
១១៖ លោកស្រី ធីម ដានី សមាជិកក្រុមប្រឹក្សាខេត្តក្រចេះ ប្រកាសបរិច្ចាគប្រាក់បៀវត្ស ២០០,០០០រៀល រយៈពេល ៦ខែ ចាប់ពីខែឧសភាដល់ខែតុលា ឆ្នាំ២០២០។
១២៖ លោក គាង អ៊ាង សមាជិកក្រុមប្រឹក្សាខេត្តក្រចេះ ប្រកាសបរិច្ចាគប្រាក់បៀវត្ស ៥០០,០០០រៀល រយៈពេល ៧ខែ ចាប់ពីខែឧសភាដល់ខែវិច្ឆិកា ឆ្នាំ២០២០។
១៣ ៖ លោកស្រី ដួង កែវចិន្ដា សមាជិកក្រុមប្រឹក្សាខេត្តកែប ប្រកាសបរិច្ចាគប្រាក់បៀវត្ស ៥០% រយៈពេល ៣ខែ ចាប់ពីខែមេសាដល់ខែមិថុនា ឆ្នាំ២០២០។
១៤៖ លោកស្រី តុង ណារី សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ប្រកាសបរិច្ចាគប្រាក់បៀវត្ស ៤០០,០០០រៀល រយៈពេល ៤ខែ ចាប់ពីខែឧសភាដល់ខែសីហា ឆ្នាំ២០២០។
១៥៖ លោក សាម សុជាង សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប ប្រកាសបរិច្ចាគប្រាក់បៀវត្ស ៥០០,០០០រៀល រយៈពេល ៦ខែ ចាប់ពីខែមេសាដល់ខែកញ្ញា ឆ្នាំ២០២០។
១៦ ៖ លោក រាម សុមាន សមាជិកក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រកាសបរិច្ចាគប្រាក់បៀវត្ស ៣០០,០០០រៀល រយៈពេល ៧ខែ ចាប់ពីខែមេសាដល់ខែតុលា ឆ្នាំ២០២០។
១៧៖ លោក ឃុន វណ្ណៈ សមាជិកក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រកាសបរិច្ចាគប្រាក់បៀវត្ស ៣០០,០០០រៀល រយៈពេល ៧ខែ ចាប់ពីខែមេសាដល់ខែតុលា ឆ្នាំ២០២០។
១៨៖ លោកស្រី ពៅ សុខ សមាជិកក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រកាសបរិច្ចាគប្រាក់បៀវត្ស ២០០,០០០រៀល រយៈពេល ៧ខែ ចាប់ពីខែមេសាដល់ខែតុលា ឆ្នាំ២០២០។
១៩៖ លោក ជា ចាន់ឌិន សមាជិកក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រកាសបរិច្ចាគប្រាក់បៀវត្ស ៣០០,០០០រៀល រយៈពេល ៧ខែ ចាប់ពីខែមេសាដល់ខែតុលា ឆ្នាំ២០២០។
២០៖ លោក ខាត់ សុគឿន សមាជិកក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រកាសបរិច្ចាគប្រាក់បៀវត្ស ៣០០,០០០រៀល រយៈពេល ៧ខែ ចាប់ពីខែមេសាដល់ខែតុលា ឆ្នាំ២០២០។
២១៖ លោក ឌឹន គីម សមាជិកក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រកាសបរិច្ចាគប្រាក់បៀវត្ស ៣០០,០០០រៀល រយៈពេល ៧ខែ ចាប់ពីខែមេសាដល់ខែតុលា ឆ្នាំ២០២០។
២២៖ លោក សុទ្ធ ឃុនថាល សមាជិកក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រកាសបរិច្ចាគប្រាក់បៀវត្ស ៣០០,០០០រៀល រយៈពេល៧ខែ ចាប់ពីខែមេសាដល់ខែតុលា ឆ្នាំ២០២០។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនារហូតដល់ខែកញ្ញា ឆ្នាំ២០២០៕