(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សា មេឃុំ-ចៅសង្កាត់ចំនួន ៤រូប បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩។
១៖ លោក ជាម អ៊ាង ប្រធានក្រុមប្រឹក្សាក្រុងសួង ខេត្តត្បូងឃ្មុំ ប្រកាសរំលែកប្រាក់បៀវត្សរបស់ខ្លួនក្នុងមួយខែ ១០០,០០០រៀល រយៈពេល ៥ខែ គិតចាប់ពីខែឧសភាដល់ខែកញ្ញា ឆ្នាំ២០២០ បរិច្ចាគជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
២៖ លោកស្រី ស៊ី តូន ចៅសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប្រកាសរំលែកប្រាក់បៀវត្សរបស់ខ្លួនក្នុងមួយខែ ២០០,០០០រៀល រយៈពេល ៦ខែ គិតចាប់ពីខែឧសភាដល់ខែតុលា ឆ្នាំ២០២០ បរិច្ចាគជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
៣៖ លោកស្រី ពៅ សាម៉ោច ចៅសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រកាសរំលែកប្រាក់បៀវត្សរបស់ខ្លួនក្នុងមួយខែ ៨០០,០០០រៀល រយៈពេល ៤ខែ គិតចាប់ពីខែឧសភាដល់ខែសីហា ឆ្នាំ២០២០ បរិច្ចាគជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
៤៖ លោក ថៃ សារិ មេឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាត ខេត្តកំពត ប្រកាសរំលែកប្រាក់បៀវត្សរបស់ខ្លួនក្នុងមួយខែ ២០០,០០០រៀល រយៈពេល ៥ខែ គិតចាប់ពីខែមេសាដល់ខែសីហា ឆ្នាំ២០២០ បរិច្ចាគជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន ៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនារហូតដល់ខែកញ្ញា ឆ្នាំ២០២០៕