(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចបង្កើតក្រុមការងារបច្ចេកទេសចម្រុះចំពោះកិច្ច សិក្សារៀបចំដាក់ចេញនូវកញ្ចប់វិធានការខាងរូបិយវត្ថុ និងធនាគារ ដើម្បីគ្រប់គ្រង និងដោះស្រាយផលប៉ះពាល់ ពីការរីករាលដាលជំងឺកូវីដ ១៩ និងការព្យួរប្រព័ន្ធអនុគ្រោះពន្ធ លើមុខទំនិញមួយចំនួនក្នុងក្របខណ្ឌ «ទំនិញគ្រប់យ៉ាងលើកលែងតែសព្វាវុធ ឬ EBA»។
តាមសេចក្ដីសម្រេចរបស់ក្រសួងសេដ្ឋកិច្ច ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ក្រុមការងារចម្រុះនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងគាំទ្រ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការរៀបចំ និងអនុវត្តវិធានការ ដើម្បីកាត់បន្ថយផលប៉ះពាល់ ពីការរីករាលដាលនៃបញ្ហាជំងឺកូវីដ ១៩ និងការព្យួរប្រព័ន្ធអនុគ្រោះពន្ធ លើមុខទំនិញមួយចំនួន ក្នុងក្របខណ្ឌ «ទំនិញគ្រប់យ៉ាងលើកលែងតែសព្វាវុធ ឬ EBA»៕
ខាងក្រោមនេះជាខ្លឹមសារលម្អិតក្នុងសេចក្ដីសម្រេចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖