(ភ្នំពេញ)៖ គណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសអំពីការជម្រុះ បេក្ខជននៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៥នេះ ក្នុងនោះមានបេក្ខជនសម្រាប់អគ្គលេខាធិការ៣រូប និងបេក្ខជនសម្រាប់តំណែងអគ្គលេខាធិការរង១២រូប។
លោក ហង់ ពុទ្ធា អ្នកនាំពាក្យគ.ជ.ប បានឱ្យដឹងថា វគ្គផ្តាច់ព្រ័ត្រ នឹងសម្រេចនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ខាងមុខនេះ ដោយជ្រើសរើសអគ្គលេខាធិការ១ និងអគ្គលេខាធិការរង៤រូប។
លោក ទេព នីថា អតីតអគ្គលេខាធិការគ.ជ.បចាស់ លោក ហេង មណីចិន្តា និងលោក យ៉ា ណាវុធ នឹងត្រូវមានម្នាក់ ត្រូវទទួលបានតំណែងអគ្គលេខាធិការគ.ជ.ប នៅថ្ងៃទី១៥ ខែមករា តែម្តង៕