(ព្រះសីហនុ)៖ ស្នងការនគរបាល ខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានប្រាប់អង្គភាព Fresh Newsថា នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ បានប្រគល់គ្រាប់អស់សុពលភាព ចំនួន៦៤គ្រាប់ ជូនដល់មជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា (CMAC) បន្ទាប់ពីកម្លាំងនគរបាល របស់លោកបានដកហូត និងទទួលបានពីភាគីពាក់ព័ន្ធ ក៏ដូចជា ប្រជាពលរដ្ឋតាមមូលដ្ឋាន នាពេលកន្លងទៅ។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ក្នុងចំណោមគ្រាប់ទាំង៦៤គ្រាប់នោះ រួមមាន គ្រាប់បែកដៃ ចំនួន៦គ្រាប់ គ្រាប់B40 ចំនួន១០គ្រាប់ គ្រាប់M79 ចំនួន៣៩គ្រាប់ និងសាស់B ចំនួន៩សាស់។ ស្នងការនគរបាលរូបនេះ បានបន្តដាក់ផែនការ យ៉ាងតឹងរឹងបន្ថែមទៀត ដល់កម្លាំងនគរបាលរបស់លោក លើការត្រួតពិនិត្យ និងស្រាវជ្រាវកាន់តែខ្លាំង លើការគ្រប់គ្រងអាវុធជាតិផ្ទុះ និងជនសង្ស័យទាំងឡាយណា ដែលបន្តលាក់ និងកាន់កាប់អាវុធជាតិផ្ទុះ៕