(ភ្នំពេញ)៖ កាកាស៊ុគី ប្រែមុខមាត់ថ្មី ក្លាយទៅជាកាកាស៊ុគី ព្រីមៀម (KAKASUKI Premium) ធំជាមុន៣ដង មុខម្ហូបប្លែក ឆ្ងាញ់ជាងមុនទ្វេដង មានកន្លែងក្មេងលេងធំទូលាយ កន្លែងអង្គុយធំទូលាយ បរិយាកាសបរិសុទ្ធបែរមុខទៅមាត់ទន្លេ គ្មានផ្សែង ត្រជាក់ ស្អាត ចំណតរថយន្តធំទូលាយ បានចាប់ផ្ដើមដំណើរការនៅថ្ងៃទី៦ ខែមករានេះហើយ ធានាថាពិតជាមិនខកបំណងឡើយ។
កាកាស៊ុគី ព្រីមៀម មានអាហារប៊ូហ្វេសាច់អាំង និង ស៊ុគីស៊ូប ព្រមទាំងអាហារ បែបចិន ថៃ ជប៉ុន ខ្មែរ ចំអិនដោយចុងភៅបរទេស និង ខ្មែរដែរមានជំនាញពិតប្រាកដ ញុំាដោយសេរី មិនកំណត់ពេលវេលា ហើយ បញ្ចុះតំលៃ១៥% សំរាប់ខែដំបូង តំលៃត្រឹមតែ១២,៥៨ ដុល្លារតែប៉ុណ្ណោះ។
កាន់តែពិសេសនោះ អាហាររសជាតិឆ្ងាញ់ មានទាំងបង្កងធម្មជាតិ ក្ដាម បង្គារ មឹក និង គ្រឿងសមុទ្រស្រស់ៗជាច្រើនមុខទៀត ចំពោះ សាច់បាននាំចូលពីក្រៅប្រទស ដូចជា សាច់ ចៀម និងសាច់គោអូស្ដា្រលី សាច់គោអាម៉េរិក ត្រីព្រិលទឹកកក ត្រីសាម៉ុន បន្លែគ្រប់មុខ នំប៉ាវ ប្រហិត ស៊ូស៊ី ច្រើនប្រភេទ មាននំCake រសជាតិដើម សម្រាប់ផ្ដល់ជូនលោកអ្នកយ៉ាងឆ្ងាញ់ពិសារ។
កាកាស៊ុគី ព្រីមៀមនេះ បើកស្វាគមន៍អតិថិជន ចាប់ពីម៉ោង ១១ព្រឹក ដល់ ១១យប់ សូមកុំភ្លេចចូលរួមសាកល្បង ទាំងអស់គ្នា ដោយ ភ្ញៀវកិត្តិយ ដែលចូលរួម ថ្ងៃដំបូង និង ទទួលបានកាដូជាច្រើន ពីភោជនីយដ្ឋាន។ ចាប់ទទួលកក់ពីពេលនេះតទៅ!
ទំនាក់ទំនង និងកក់តុទុកជាមុនតាមទូរស័ព្ទលេខ៖០១២ ២៨ ៧៧ ៦៧ / ០៩៣ ៨០០០ ៨៩/ ០៧៨ ៨០០០ ៨៩៕