ចៅក្រម និងព្រះរាជអាជ្ញារងសាលាដំបូងខេត្តប៉ៃលិន ប្រកាសបរិច្ចាគប្រាក់បៀវត្សម្នាក់ ចំនួន៥០ម៉ឺនរៀលក្នុងមួយខែ រយៈពេល៥ខែ ជូនគណៈកម្មាជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩
04-04-2020 13:55
(ភ្នំពេញ)៖ លោក ភូ ឡាយស៊ុន, លោកស្រី តាន់ គឹមហៀក និងលោក ហ៊ុយ ទីហួ ចៅក្រមសាលាដំបូងខេត្តប៉ៃលិន ព្រមទាំងលោក ជា សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនម្នាក់ ចំនួន៥០ម៉ឺនរៀល ក្នុងមួយខែ រយៈពេល៥ខែ គិតចាប់ពីខែឧសភា ដល់ខែកញ្ញា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕