(ភ្នំពេញ)៖ ជាការពិតណាស់មនុស្សគ្រប់គ្នាដែលរស់នៅសកលលោកតែងតែមានចំណង់ចំណូលចិត្ត និងសេចក្តីប្រាថ្នាផ្សេងៗគ្នា។ មានអ្នកខ្លះចូលចិត្តបរិភោគអាហារដែលមានជាតិផ្អែម អ្នកខ្លះចូលចិត្តបរិភោគអាហារដែលមានជាតិជូរ បើយើងក្រឡេកមើលពីជំនាញវិញ មានអ្នកខ្លះទៀតមានបំណងប្រាថ្នាចង់ក្លាយជាមេធាវី ចំណែកអ្នកខ្លះចង់រកស៊ីដោយខ្លួនឯង ហើយអ្នកខ្លះទៀតក៏ចង់ធ្វើការនៅធនាគារផងដែរ។
សរុបមក គ្រប់ជំនាញទាំងអស់សុទ្ធតែល្អ និងមានអត្ថប្រយោជន៍ ប្រសិនបើយើងចេះវាច្បាស់លាស់។ ប៉ុន្តែយើងគួរតែសិក្សា និងពិចារណាឲ្យបានល្អិតល្អន់ជាមុនសិនក្នុងការសម្រេចចិត្តជ្រើសរើសជំនាញដែលខ្លួនស្រលាញ់ ថាតើជំនាញនោះវាមានតម្រូវការខ្ពស់ក្នុងបរិបទសង្គមបច្ចុប្បន្ននេះដែរឬទេ?
ហើយតើយើងគួរសិក្សានៅឯណាទើបទទួលបានជំនាញនោះយ៉ាងច្បាស់លាស់ និងស្ទាត់ជំនាញ ជាពិសេសដែលមានការទទួលស្គាល់ទូលំទូលាយ?
រីឯសង្គមបច្ចុប្បន្ន គឺមានមនុស្សជាច្រើនកំពុងតែចាប់អារម្មណ៍លើការធ្វើពាណិជ្ជកម្ម ហើយមនុស្សមួយចំនួនទៀត ក៏កំពុងតែស្វែងរកការបណ្តុះបណ្តាលបន្ថែមទៀតលើការធ្វើពាណិជ្ជកម្មអោយកាន់តែរីកចម្រើន។
នៅពេលដែលនិយាយដល់ជំនាញពាណិជ្ជកម្ម យើងប្រាកដជាគិតដល់ជំនាញដែលទាក់នឹងការធ្វើអាជីវកម្ម តែជាក់ស្តែង មានជំនាញគោលមួយចំនួនដែលចាំបាច់ត្រូវតែមាន ដោយខ្វះពុំបាន មិនថាក្រុមហ៊ុន ឬអាជីវកម្មផ្សេងៗ ហើយជំនាញនោះគឺជាជំនាញគណនេយ្យ។ ជំនាញមួយនេះកំពុងតែឋិតក្នុងតម្រូវការខ្ពស់ មិនថាក្នុងប្រទេសកម្ពុជាឬក៏នៅលើពិភពលោកនោះទេ។
ទន្ទឹមនឹងនេះដែរ វិទ្យាស្ថាន ខេមអេដប៊ីស្សនេសស្គូល គឺជាវិទ្យាស្ថានដែលបណ្តុះបណ្តាលទៅលើជំនាញបរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ស្របតាមស្តង់ដារអប់រំអន្តរជាតិ ACCA ហើយក៏ជាគ្រឹះស្ថានដំបូងគេនៅប្រទេសកម្ពុជា ដែលទទួលបានសិទ្ធិក្នុងការបង្រៀនកម្មវិធី ACCA ហើយសមាគម ACCA បច្ចុប្បន្នគឺមានទីតាំងនៅចក្រភពអង់គ្លេស និងមានសមាជិកនៅជុំវិញពិភពលោករហូត១៨៣ប្រទេសផងដែរ។
លើសពីនេះទៅទៀត ការសិក្សាបរិញ្ញាបត្រនៅវិទ្យាស្ថាន ខេមអេដប៊ីស្សនេសស្គូល រយៈពេល៤ឆ្នាំ អ្នកនឹងទទួលបាន សញ្ញាបត្រ ២ ដែលទទួលស្គាល់ពីក្រសួងអប់រំនៃប្រទេសកម្ពុជា និងទទួលស្គាល់ពីសមាគមគណនយ្យករជំនាញ ACCA ផងដែរ។
ចំពោះសាស្ត្រាចារ្យដែលបង្រៀននៅ វិទ្យាស្ថានខេមអេដប៊ីស្សនេសស្គូល សុទ្ឋសឹងតែមកពីបណ្តាប្រទេសធំៗដូចជា៖ អង់គ្លេស សហរដ្ឋអាមេរិក សាំងហ្គាពួរ និងហ្វីលីពីន ដែលពួគគាត់សុទ្ធតែមានគរុកោសល្យក្នុងការបង្រៀនលំដាប់អន្តរជាតិ រួមជាមួយបទពិសោធន៍ក្នុងការបង្រៀន និងការងារក្នុងមុខតំណែងខ្ពស់ជាយូរឆ្នាំផង
ដែរ។ បន្ថែមពីនេះ វិទ្យាស្ថាន ខេមអេដប៊ីស្សនេសស្គូល មាននាយកដ្ឋានផ្តល់សេវាកម្មការងារ ជូនដល់និស្សិតរបស់ខ្លួន រួមជាមួយការប្រឹក្សាយោបល់ការងារ ការហ្វឹកហាត់អំពីរបៀបសម្ភាសន៍ការងារ ក៏ដូចជាការរៀបចំឯកសារដាក់ពាក្យធ្វើការផងដែរ។
ការជ្រើសរើសជំនាញដ៏ល្អ រួមជាមួយសាកលវិទ្យាល័យដ៏សាកសម នឹងធ្វើឲ្យអ្នកមានអាទិភាពខ្ពស់ក្នុងទីផ្សារការងារ ដូច្នេះហើយសូមចាប់ផ្តើមបង្កើតនូវបទពិសោធន៏មួយដ៏អស្ចារ្យសិក្សាជាមួយវិទ្យាស្ថាន ខេមអេដប៊ីស្សនេសស្គូល នៅថ្ងៃនេះ ដោយគ្រាន់តែចូលទៅកាន់វេបសាយ
www.cam-ed.com ផុតកំណត់ទទួលពាក្យត្រឹមថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២០៕