Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខេត្តកំពត ប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៣៧ នៃទិវាជ័យជំនះ៧មករា(៧ មករា ១៩៧៩-៧ មករា ២០១៦)

06-01-2016 11:01

(កំពត)៖ ថ្នាក់ដឹកនាំស្ថាប័ន មន្ត្រីរាជការ និងប្រជាពលរដ្ឋ នៃខេត្តកំពត នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ បានរៀបចំប្រារព្ធ រំលឹកខួបលើកទី៣៧ នៃទិវាជ័យជំនះ ៧មករា(៧ មករា ១៩៧៩-៧ មករា ២០១៦)។
ពិធីរំលឹកខួបអនុស្សាវរីយ៍ ថ្ងៃ៧ មករានេះ មានការចូលរួមជាអធិបតី ដោយលោកខូយ ឃុនហ៊ួរ ប្រធានគណៈបក្សប្រជាជនកម្ពុជាខេត្តកំពត និងស្ថាប័នក្រុមប្រឹក្សាខេត្ត តុលាការ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ
សិស្សានុសិស្ស និងប្រជាពលរដ្ឋ ប្រមាណ ៧ពាន់នាក់។

គួររំលឹកថា ថ្ងៃ៧ មករា ត្រូវបានប្រជាជនកម្ពុជាទាំងមូល ចាត់ទុកជាថ្ងៃកំណើតទី២របស់ខ្លួន ដែលបានងើបរួចផុតជីវិតឡើងវិញពីរបបប្រល័យពូជសាសាន៍ ប៉ុល ពត នៅថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ រហូតមកដល់ពេលនេះ ៣៧ឆ្នាំហើយ៕