(ភ្នំពេញ)៖ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាល នៃវីរុសកូវីដ១៩ ថ្នាក់ដឹកនាំ នៃក្រសួងអប់រំ យុវជន និងកីឡា ចំនួន១០រូប បានប្រកាសស្ម័គ្រចិត្តបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៖
*ទី១៖ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការ ចំនួន១លានរៀលក្នុងមួយខែ រយៈពេល៥ខែ ចាប់ពីខែឧសភា ដល់ខែកញ្ញា ឆ្នាំ២០២០
*ទី២៖ លោក ប្រាក់ កុសល អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍកុមារតូច និងជាប្រធាននាយកដ្ឋានអប់រំកុមារតូច ចំនួន១លានរៀលក្នុងមួយខែ រយៈពេល៣ខែ ចាប់ពីខែឧសភា ដល់ខែកក្កដា ឆ្នាំ២០២០
*ទី៣៖ លោកស្រី ជា គីម អនុប្រធាននាយកដ្ឋានហរិញ្ញវត្ថុ ចំនួន១លានរៀលរយៈពេល៣ខែ ចាប់ពីខែឧសភា ដល់ខែកក្កដា។
*ទី៤៖ លោក ឈួន ប៊ុនឈឿន អនុប្រធាននាយកដ្ឋានអប់រំកុមារតូច ចំនួន៥០ម៉ឺនរៀលក្នុងមួយខែ រយៈពេល៦ខែ ចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២០
*ទី៥៖ លោក អ៊ុង បូរាត នាយកខុទ្ទកាល័យ ចំនួន១លានរៀលរយៈពេល៤ខែ ចាបពីខែឧសភា រហូតដល់ខែសីហា ឆ្នាំ២០២០
*ទី៦៖ លោកស្រី ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន ចំនួន១លានរៀលរយៈពេល៣ខែ ចាប់ពីខែឧសភា ដល់ខែកក្កដា ឆ្នាំ២០២០
*ទី៧៖ លោក ឌី ខាំបូលី អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយ និងផែនការ ចំនួន៥០ម៉ឺនរៀល រយៈពេល៣ខែ ចាប់ពីខែឧសភា ដល់ខែកក្កដា ឆ្នាំ២០២០
*ទី៨៖ លោក ទេព ភិយ្យោរិទ្ធ ប្រធាននាយកដ្ឋានហរិញ្ញវត្ថុ ចំនួន១លានរៀលរយៈពេល៤ខែ ចាប់ពីខែឧសភា ដល់ខែសីហា ឆ្នាំ២០២០
*ទី៩៖ លោកស្រី សេង ហ្សានីន ប្រធាននាយកដ្ឋានព័ត៌មាន និងកិច្ចការអាស៊ាន ចំនួន៦០ម៉ឺនរៀល រយៈពេល៣ខែ ចាប់ពីខែឧសភា ដល់ខែកក្កដា ឆ្នាំ២០២០
*ទី១០៖ លោក ណយ សុចិត្រា អនុប្រធានការិយាល័យ នាយកដ្ឋានអប់រំកុមារតូច ចំនួន១០មុឺនរៀលក្នុងមួយខែ រយៈពេល៦ខែ ចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២០
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕