(ប៉ារីស)៖ ប្រធានាធិបតីប៉ារាំង លោក François Hollande រួមនឹងជនរួមជាតិជាច្រើនរូបទៀត បាននាំគ្នាប្រារព្វ ខួប១ឆ្នាំ នៃការវាយប្រហារពីសំណាក់ភេរវករមកលើការិយាល័យទស្សនា Charlie Hebdo ស្ថិតនៅកណ្ដាលទីក្រុងប៉ារីស នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦។
សម្រាប់ថ្ងៃខួប១ឆ្នាំនៃការវាយប្រហារនេះផងដែរ ទស្សនាវដ្ដីថ្លុក Charlie Hebdo នឹងបោះពុម្ពផ្សាយចំនួន ១លានច្បាប់ ដើម្បីបញ្ជាក់ថា ខ្លួននៅតែដំណើរបានល្អ និងរលូនជាងមុន បើទោះបីជាក្រុមភេរវករ បាញ់សម្លាប់មនុស្សជំនាញ និងពូកែអស់ជាច្រើននាក់ក្ដី។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៥ មានករណីបាញ់ប្រហារទៅលើការិយាល័យទស្សនាវដ្ដីថ្លុកបារាំង Charlie Hebdo ដោយបានស្លាប់មនុស្ស ១២នាក់ ក្នុងនោះមានប៉ូលិសម្នាក់ ពីសំណាក់ក្រុមខ្មាន់កាំភ្លើង ដែលធ្វើឲ្យមានការភ្ញាក់ផ្អើល និងកក្រើកពេញទីក្រុងប៉ារីស៕
ប្រធានាធិបតីប៉ារាំង លោក François Hollande
រូបភាព Cover ទស្សនាវដ្ដី Charlie Hebdo លេខថ្មីប្រចាំសប្ដាហ៍នេះ
រូបភាពជនរងគ្រោះ