លោក ឈឹម សៅគី រដ្ឋលេខាធិកាក្រសួងអភិវឌ្ឍន៍ជនបទ ប្រកាសរំលែកប្រាក់បៀវត្សក្នុងមួយខែ ៥០% ចំនួន៥ខែ បរិច្ចាគជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩
03-04-2020 22:30
(ភ្នំពេញ)៖ លោក ឈឹម សៅគី រដ្ឋលេខាធិកាក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសរំលែកប្រាក់បៀវត្សរបស់ខ្លួនក្នុងមួយខែ ៥០% ចំនួន៥ខែជាប់ៗគ្នា គិតចាប់ពីខែមេសាដល់ខែសីហា ឆ្នាំ២០២០ បរិច្ចាគជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន ៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕