(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិពិសេសៗ ប្រចាំថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។
* ព័ត៌មានជាតិ (Cambodia News)
១៖ សេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» បានបញ្ជូនទៅដល់រដ្ឋសភាហើយ (ចុចអាន)
២៖ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៤នាក់ទៀត ខណៈអ្នកជាសះស្បើយថ្មីចំនួន០១នាក់ សរុបកើនដល់៣៥នាក់ និងកំពុងសម្រាកព្យាបាល៧៩នាក់ នៃអ្នកឆ្លងសរុប១១៤នាក់ (ចុចអាន)
៣៖ ចិនគ្រោងបញ្ជូនគ្រូពេទ្យជំនាញ ១៣រូប និងសម្ភារបរិក្ខាពេទ្យតម្លៃជាង១៤ម៉ឺនដុល្លារ មកកម្ពុជាបន្ថែមទៀត ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 (ចុចអាន)
៤៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ពីមូលហេតុនាំឱ្យសម្តេចយកថ្ងៃ ៤ មេសា ជាថ្ងៃកំណើតផ្លូវការ (ចុចអាន)
៥៖ ធនាគារពិភពលោក អនុម័តឥណទាន២០លានដុល្លារសម្រាប់ជួយកម្ពុជា ក្នុងការឆ្លើយតបនឹងការរាលដាលនៃជំងឺកូវីដ-១៩ (ចុចអាន)
៦៖ គម្រោងវិនិយោគថ្មីធំៗចំនួន៨ទៀតហើយ ត្រូវបានអនុម័តឲ្យបើកដំណើរការរកស៊ីនៅកម្ពុជា សរុបទុនវិនិយោគជាង៣៥០លានដុល្លារ (ចុចអាន)
៧៖ ក្រសួងអប់រំ ស្នើឲ្យផ្អាកដំណើរការអាជីវកម្មក្លឹបហាត់ប្រាណ នៅទូទាំងប្រទេស ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាល់ជំងឺកូវីដ១៩ (ចុចអាន)
៨៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ចេញសេចក្ដីជូនដំណឹង ស្ដីពីការទប់ស្កាត់ការចរាចរឱសថ ឧបករណ៍បរិក្ខាពេទ្យ និងសារធាតុ សម្លាប់មេរោគខុសច្បាប់ គ្រាកម្ពុជាប្រឈមជាមួយជំងឺ COVID-19 (ចុចអាន)
៩៖ សហព័ន្ធស្រូវអង្ករកម្ពុជា ទទូចជាថ្មីឲ្យម្ចាស់រោងម៉ាស៊ីនបន្ដចូលរួមទិញស្រូវពីកសិករក្នុងតម្លៃសមរម្យ និងអំពាវនាវឲ្យកសិករកុំប្រញាប់សម្រុកលក់ស្រូវពេក (ចុចអាន)
១០៖ ក្រសួងសេដ្ឋកិច្ច ជជែកជាមួយ WB, IMF និង ADB ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ និងដោះស្រាយផលប៉ះពាល់នៃជំងឺនេះ (ចុចអាន)
១១៖ សហព័ន្ធស្រូវអង្ករ៖ កម្ពុជាបានចំណូល១៦១លានដុល្លារ ពីការនាំចេញអង្ករ នៅរយៈពេល៣ខែដំបូងឆ្នាំនេះ (ចុចអាន)
* ព័ត៌មានអន្តរជាតិ (World News)
១៖ ចំនួនអ្នកឆ្លង COVID-19 ទូទាំងពិភពលោកកើនលើស «១លាននាក់» ក្នុងនោះស្លាប់ជាង៥ម៉ឺននាក់ (ចុចអាន)
២៖ ករណីឆ្លង COVID-19 នៅកូរ៉េខាងត្បូងកើនដល់លើស ១០,០០០នាក់ហើយ ប៉ុន្តែអ្នកជាសះស្បើយវិញមានជាង៦,០០០នាក់ (ចុចអាន)
៣៖ ទីបំផុតករណីឆ្លង COVID-19 នៅអាល្លឺម៉ង់កើនរហូតដល់ ៨៤,៧៩៤នាក់ ជាចំនួនលើសចិនទៅហើយ (ចុចអាន)
៤៖ ថៃចាប់អនុវត្ត «បំរាមគោចររយៈពេល៦ម៉ោង» ពីយប់ថ្ងៃសុក្រតទៅ ដោយអ្នកល្មើសនឹងត្រូវជាប់គុក២ឆ្នាំ (ចុចអាន)
៥៖ ទីបំផុតមហាសន្និបាត UN អនុម័តលើដំណោះស្រាយមួយ ដោយអំពាវនាវឲ្យអន្តរជាតិ រួមគ្នាប្រយុទ្ធប្រឆាំង COVID-19 (ចុចអាន)
៦៖ ថៃរកឃើញអ្នកឆ្លង COVID-19 ១០៣នាក់ថ្មី ហើយអ្នកជំងឺ៤នាក់ទៀតស្លាប់ (ចុចអាន)
៧៖ ចិន៖ រកឃើញករណីឆ្លង COVID-19 ថ្មី៣១ករណីកាលពីថ្ងៃព្រហស្បតិ៍ ក្នុងនោះ២៩ករណីមកពីក្រៅប្រទេស (ចុចអាន)
៨៖ ព័ត៌មានលម្អិត នៃប្រតិបត្តិការទ្រង់ទ្រាយធំបង្ក្រាបទីតាំងផលិតអាល់កុលក្លែងកា្លយនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល, សមត្ថកិច្ចដកហូតអាល់កុលក្លែងក្លាយជិត ៦០តោន (ចុចអាន)
៩៖ លោក ដូណាល់ ត្រាំ ទើបធ្វើតេស្តរក COVID-19 ជាលើកទី២ និងចេញលទ្ធផល «អវិជ្ជមាន» (ចុចអាន)
១០៖ កូរ៉េខាងជើងប្រាប់ពិភពលោក៖ «យើងទទួលជោគជ័យទាំងស្រុង លើការទប់ស្កាត់ COVID-19 មិនឲ្យឆ្លងចូលប្រទេសសូម្បី១ករណី» (ចុចអាន)
១១៖ ប្រេស៊ីលបង្ហាញសញ្ញាធ្ងន់ធ្ងរ ខណៈអ្នកឆ្លង COVID-19 កើនដល់ជិត៨,០០០ករណី និងស្លាប់ជិត៣០០នាក់ (ចុចអាន)
១២៖ ករណីឆ្លង COVID-19 លើនាវាដឹកយន្តហោះចម្បាំងអាមេរិក៖ កាពីទែនត្រូវដកចេញពីតំណែង ក្រោយផ្ញើលិខិតសុំជំនួយ (ចុចអាន)
១៣៖ អ្នកវិទ្យាសាស្ត្រ៖ «ចំណាត់ការប្រទេសនានាលើ COVID-19 ធ្វើឲ្យភពផែនដីមានភាពធូរស្រាលជាងមុន» (ចុចអាន)
១៤៖ សេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» បានបញ្ជូនទៅដល់រដ្ឋសភាហើយ (ចុចអាន)
១៥៖ មន្ទីរពេទ្យសិង្ហបុរី ទាត់ចោលព័ត៌មានថា លោកនាយករដ្ឋមន្ត្រី លី សៀនឡុង ឆ្លង COVID-19 (ចុចអាន)
១៦៖ លទ្ធផលធ្វើតេស្តបង្ហាញថា លោកនាយករដ្ឋមន្រ្តីអ៉ីស្រាអែលមិនបានឆ្លង COVID-19 ទេ បន្ទាប់ពីមន្រ្តីមួយចំនួនរបស់លោកធ្វើតេស្តវិជ្ជមាន (ចុចអាន)
១៧៖ ចិនព្រមានពីការផ្ទុះជំងឺឆ្លង COVID-19 ឡើងវិញក្នុងប្រទេស ចំពោះមុខការកើនករណីនាំចូលពីបរទេស (ចុចអាន)