(កំពង់ចាម)៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋ នៅខេត្តកំពង់ចាម ដឹកនាំដោយលោក ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងលោក ហ៊ុន ណេង នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦នេះ បានរៀបចំប្រារព្ធខួបអនុស្សាវីរីយ៍លើកទី៣៧ នៃទិវាជ័យជំនះ ៧មករា (៧ មករា ១៩៧៩ - ៧ មករា ២០១៦) ដែលជាថ្ងៃប្រជានកម្ពុជាចងចាំមិនភ្លេច ជាកំណើតទី២របស់ខ្លួន ដែលបានរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុលពត ។
នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំក្រុមការងារ ថ្នាក់កណ្តាលគណបក្សប្រជាជន នៅខេត្តកំពង់ចាម ថ្នាក់ដឹកនាំខេត្ត ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនផ្សេងទៀត៕