(សេអ៊ូល)៖ នៅព្រឹកថ្ងៃពុធនេះ មានករណីគ្រោះរញ្ជួយដីមួយកម្រិត ៥,១រ៉ិចទ័រ បានកើតឡើងនៅក្បែរតំបន់បាញ់សាកល្បងអាវុធនុយក្លេអ៊ែរក្នុងទឹកដីប្រទេសកូរ៉េខាងជើង នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦។
យោងតាមទិន្នន័យរបស់ភ្នាក់ងារអង្កេតភូគព្ភសាស្ត្រសហរដ្ឋអាមេរិក (USGS) បានឲ្យដឹងថា គ្រោះរញ្ជួយដីនេះបានកើតឡើងនៅចម្ងាយប្រមាណជា ៤៩គីឡូម៉ែត្រពីតំបន់ Punggye-ri ដែលជាទីតាំងមួយសម្រាប់សាកល្បងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ហើយករណីរញ្ជួយដីនេះ គេមិនបានបារម្ភថា វាអាចបណ្ដាលឲ្យមនុស្សស្លាប់ ឬរបួសនោះទេ ប៉ុន្តែគេព្រួយបារម្ភថា ក្រុងព្យុងយ៉ាងធ្វើការបំផ្ទុះបរមាណូ។
ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បួងយ៉ុនហាប់ បានចេញផ្សាយនៅព្រឹកនេះផងដែរថា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បួង ក៏បានព្រួយបារម្ភទៅលើករណីរញ្ជួយដីនេះផងដែរ ដោយបានក្រុមជំនាញតាមដាន ខណៈដែលខាងកូរ៉េខាងជើង ពុំមានព័ត៌មានអ្វីទាល់តែសោះ។
គួរបញ្ជាក់ផងដែរថា កូរ៉េខាងជើង បានបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ ចំនួន ៣ដងរួចហើយនៅតំបន់ Punggye-ri ដោយការបាញ់សាកល្បងនោះ ត្រូវបានធ្វើឡើងនៅឆ្នាំ ២០០៦,២០០៩ និងចុងក្រោយនៅឆ្នាំ ២០១៣ ហើយការបាញ់សាកល្បងនេះ៕