(ត្បូងឃ្មុំ)៖ នាយក-នាយករងរដ្ឋបាលសាលាខេត្តត្បូងឃ្មុំ និងអភិបាល-អភិបាលរងក្រុង-ស្រុកទាំង៧ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ ប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន រយៈពេល៧ខែ ចាប់ពីខែមេសា ដល់ខែតុលា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
មន្រ្តីដែលចូលរួមបរិច្ចាគរួមមាន៖ លោក ប៊ួន សេងសុវិទ្យា នាយករងរដ្ឋបាលសាលាខេត្តត្បូងឃ្មុំ បរិច្ចាគ៦០ម៉ឺនរៀល ក្នុង១ខែ រយៈពេល៧ខែ, លោក ជា ណារ៉ុន អភិបាលក្រុងសួង, លោក សេង សុខខឿន អភិបាលស្រុកត្បូងឃ្មុំ, លោក សុខ សារិទ្ធ អភិបាលស្រុកតំបែរ, លោក ងួន ប៊ុណ្ណាន អភិបាលស្រុកអូររាំងឱ, លោក លី សុភាលីន អភិបាលស្រុកពញាក្រែក និងលោក ស្រេង លី អភិបាលស្រុកមេមត់ បរិច្ចាគ៥០ម៉ឺនរៀល ក្នុង១ខែ រយៈពេល៧ខែ, លោក សយ ទូច អភិបាលស្រុកក្រូចឆ្មារ បរិច្ចាគ១០%នៃបៀវត្សមូលដ្ឋានក្នុង១ខែ រយៈពេល១២ខែ ចាប់ពីខែមេសា ដល់ខែមីនា ឆ្នាំ២០២១។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕