(ភ្នំពេញ)៖ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ លោក កូយ សៅ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ៥០% និងលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង និងអ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ៥០% សម្រាប់រយៈពេល ៦ខែ ចាប់ពីខែមេសា ដល់ខែកញ្ញា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕